Juventus ក្លាយជាសត្រូវជាមួយ Barca ដណ្ដើមយក Aguero ទៅចាប់ដៃជាមួយ Ronaldo

22614

Sergio Aguero អាចចាកចេញដោយឥតគិតថ្លៃនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ខណៈមានក្លិបធំៗតម្រង់ជួរគ្នាចង់បានខ្សែប្រយុទ្ធរូបនេះ។
យោងតាមគេហទំព័រ Sport Mediaset បានឲ្យដឹងថា ជើងឯកអ៊ីតាលីក្លឹបសេះបង្កង់ Juventus កំពុងពិចារណាផ្លាស់ប្តូរខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Sergio Aguero របស់ក្រុមមេឃខៀវ Manchester City ស្របពេលតារាជើងស៊ុតវ័យ ៣២ឆ្នាំត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយការផ្លាស់ទៅកាន់ Barcelona។
កិច្ចសន្យារបស់កីឡាករអន្តរជាតិអាហ្សង់ទីននឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយក្លិបយក្សនៃក្របខណ្ឌ Serie A ជឿជាក់ថា Aguero នឹងជួយពង្រឹងដល់តំបន់ប្រយុទ្ធរបស់ពួកគេជាមួយនឹងកីឡាករកំពូលប្រចាំក្រុម Cristiano Ronaldo៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី