ស្ដេចបាល់ទាត់ Pele បង្ហាញមុខកីឡាករអាចស្នងតំណែងរបស់លោក តែមិនមែន Ronaldo-Messi

58689

លោក Pele បានបង្ហាញកីឡាករវ័យក្មេងម្នាក់ ដែលសាកសមក្នុងការស្នងតំណែងរបស់លោក តែមិនមែនជាកំពូលកីឡាករ Cristiano Ronaldo និង Lionel Messi នោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយ Le Parisien វីរបុរសប្រេស៊ីល Pele បាននិយាយថា៖ “Kylian Mbappe អាចក្លាយជាអ្នកស្នងរបស់ខ្ញុំ ហើយខ្ញុំមិននិយាយរឿងនេះជារឿងកំប្លែងទេ។ ខ្ញុំឃើញខ្លួនឯងម្តងទៀតក្នុងសមត្ថភាពលេងលឿន។ Kylian មានល្បឿនលឿន ហើយមានជំនាញ dribbling ដូចខ្ញុំដែរ”។
Pele ត្រូវបានចាត់ទុកថាជាស្ដេចបាល់ទាត់ពិភពលោក ដែលមិនទាន់មានកីឡាករណាអាចឈានដល់កម្រិតរបស់លោកនោះឡើយ។ ប៉ុន្តែតែងតែមានការប្រៀបធៀបជាហូរហែររវាងវីរបុរសប្រេស៊ីលរូបនេះ ទៅនឹងកំពូលកីឡាករសម័យទំនើបពីររូប ដែលកំពុងក្ដោបក្ដាប់ក្នុងវិស័យបាល់ទាត់នាពេលបច្ចុប្បន្ន ពោលគឺ Ronaldo និង Messi។ ប៉ុន្តែនៅតែរកចម្លើយរួមមិនទាន់បាននោះទេ ដោយមានមតិជាច្រើនអះអាងផ្សេងៗគ្នា ខណៈពួកគេខិតជិតដល់ទីបញ្ចប់នៃអាជីព ក៏បានលេចចេញតារាវ័យក្មេងមួយរូបនេះ ដែលមានទេពកោសល្យលេចធ្លោយ៉ាងខ្លាំង ដោយគេរំពឹងថា Mbappe នឹងក្លាយជាអ្នកស្នងតំណែងកំពូលកីឡាករទាំងពីរខាងលើ។
ក្នុងរដូវកាល២០២០/២១ គិតមកទល់ដល់ពេលនេះ Mbappe រកបាន ២៣ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ ដោយរកបានចំនួន ១៨ គ្រាប់ដែលរកបាននៅលីគកំពូលបារាំងក្របខណ្ឌ Ligue 1៕ ដោយ៖ វិទូ

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី