ទ្រាំទ្រលែងបាន Juventus ពិចារណាបោះបង់ Ronaldo ចង់បានតារាកំពូល PSG រូបនេះជំនួសវិញ

46553

Juventus កំពុងសម្លឹងរកខ្សែប្រយុទ្ធឆ្នើមមួយរូប ប្រសិនបើ Cristiano Ronaldo ចាកចេញនៅរដូវក្តៅខាងមុខនេះ។
ម្ចាស់ជើងឯកអ៊ីតាលី កំពុងរងនូវការគំរាមកំហែងយ៉ាងខ្លាំងពីគូប្រជែងដ៏ជូរចត់ Inter Milan នៃការប្រជែងជើងឯកក្របខណ្ឌ Serie A ហើយនៅរដូវកាលក្រោយអាចនឹងកាន់តែក្តៅជាងនេះទៅទៀត។ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលី Mediaset បានឱ្យដឹងថា Juventus ត្រូវការឱ្យកីឡាករព័រទុយហ្កាល់ចាកចេញពីក្លឹបដើម្បីសោះស្រាយវិបត្តិហិរញ្ញវត្ថុ ដែលតារាកំពូលរូបនេះទទួលប្រាក់ឈ្នួលរហូតដល់ ៣២ លានអឺរ៉ូក្នុងមួយឆ្នាំ។ ក្នុងករណីចាកចេញរបស់ម្ចាស់ពាន Ballon D’or ៥សម័យកាលមែន Juventus ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអតីតប្រធានក្រុម Inter កីឡាករ Mauro Icardi ដើម្បីជំនួសខ្សែប្រយុទ្ធចាស់វស្សារូបនេះ។
ខ្សែប្រយុទ្ធ Paris Saint-Germain ធ្លាប់ជាប្រធានបទដ៏ក្ដៅគគុក ដែល Juventus ចាប់អារម្មណ៍កាលពីពេលមុន ហើយមានការរំពឹងទុកជាច្រើនដែលភ្ជាប់រូបគេទៅនឹងការផ្លាស់ទៅលេងនៅទីក្រុង Turin អំឡុងពេលដែលរូបគេ និងភរិយានាង Wanda Nara ត្រូវបានគេបោះបង់នៅទឹកដី San Siro ។ ទោះយ៉ាងណា Inter បានបញ្ចូលប្រយោគមួយនៅក្នុងកិច្ចសន្យារបស់គាត់ ដែលបានរារាំងតារាអន្តរជាតិអាហង្ស់ទីនមិនឱ្យចូលរួមជាមួយ Juventus។
កីឡាករដែលចូលនិវត្តន៍ពីជម្រើសជាតិអាហង្ស់ទីនទាំងវ័យក្មេង Mauro Icardi បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបខ្លាំងបារាំង Paris Saint-Germain ដោយស៊ុតបញ្ចូលទីបានចំនួន ៦គ្រាប់ គិតគ្រប់ការប្រកួតទាំងអស់នារដូវកាលនេះ ខណៈខ្សែប្រយុទ្ធកណ្ដាលរូបនេះ ត្រូវបានផ្លាស់ទៅប្រទេសបារាំងក្នុងកិច្ចសន្យាអចិន្រ្តៃយ៍ពីក្លិប Inter Milan នៅឆ្នាំ២០២០ ជាមួយតម្លៃផ្ទេរ ៧០លានអឺរ៉ូ៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី