
Kylian Mbappe កំពុងបង្កើតកំណត់ត្រាថ្មីក្នុងការស៊ុតបញ្ចូលទីនៅក្នុងស្ទើរតែគ្រប់ការប្រកួតដែលគាត់លេង ។ ក្នុងការបង្ហាញខ្លួនចុងក្រោយរបស់ PSG កីឡាករវ័យ ១៩ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបានចំនួន ៤ គ្រាប់ម្នាក់ឯងក្នុងរយៈពេលត្រឹមតែ ១៣ នាទីប៉ុណ្ណោះដែលបានក្លាយជាកីឡាករវ័យក្មេងបំផុតនៅក្នុងក្របខ័ណ្ឌ Ligue 1 ក្នុងរយៈពេល ៤៥ ឆ្នាំក្នុងការរកគ្រាប់បាល់បានរហូតដល់ចំនួន ៤ គ្រាប់ក្នុងមួយការប្រកួត ។
ជាការប្រកួតមួយទៀត Mbappe បានស៊ុតបញ្ចូលទីនៅគ្រាប់ទីពីរដើម្បីជួយឲ្យបារាំងតាមស្មើរអ៊ីស្លង់ កាលពីយប់ថ្ងៃព្រហស្បតិ៍នេះដោយក្លាយជាកីឡាករទី១ ដែលបានឈានទៅដល់ ១០ គ្រាប់សម្រាប់ក្រុមមាន់គក់បារាំងមុនពេលមានអាយុ ២០ ឆ្នាំ ។ បារាំងត្រូវបានអ៊ីស្លង់នាំមុខចំនួន ២គ្រាប់ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ Mbappe បានស៊ុតបាល់ពិន័យ ១១ ម៉ែត្របានមួយគ្រាប់ជួយឲ្យបារាំងតាមស្មើ ២-២ ។
Mbappe បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមបំផុតនៅពេលដែលប្រទេសបារាំងបានឈ្នះពានរង្វាន់ World Cup នៅក្នុងប្រទេរុស្ស៊ី ហើយត្រូវបានគេរំពឹងថានឹងក្លាយជាបុគ្គលដំបូងគេដែលទទួលបានពាន Golden Boy ផងដែរ ៕
ដោយ៖តារា