លោក Deschamps ៖ Kylian Mbappe នឹងគ្មានបញ្ហាអ្វីនោះទេក្នុងជំនួបជាមួយ អាល្លឺម៉ង់

6815
  • លោក Didier Deschamps គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំងបាននិយាយថាកីឡាករ Kylian Mbappe នឹងមិនអីទេសម្រាប់ការប្រកួតនៅថ្ងៃអង្គារជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ក្រោយពីមានបញ្ហារបួសភ្លៅ ដែលបានបង្ខំឱ្យរូបគេចាប់ផ្តើមលេងជាកីឡាករបម្រុងក្នុងការប្រកួតយ៉ាងយឺតៗលើអ៊ីស្លង់ ។

    Image result for Didier Deschamps

    កីឡាកររបស់ក្លឹប Paris Saint-Germain វ័យ ១៩ ឆ្នាំរូបនេះបានធ្វើស៊ុតបាល់ពិន័យ ១១ ម៉ែត្រទម្លុះដៃរបស់អ្នកចាំទី Holmar Eyjolfsson នៅនាទី ៨៦ បានជួយឲ្យបារាំងតាមស្មើរ អ៊ីស្លង់ ២-២ ។

    Image result for Didier Deschamps with Kylian Mbappe

    នៅពេលសួរថាហេតុអ្វីបានជា Mbappe មិនបានចាប់ផ្តើមការប្រកួតមិត្តភាពនោះ? លោក Deschamps បាននិយាយថា៖ “កាលពីថ្ងៃពុធគាត់មានអារម្មណ៍មិនស្រួលត្រង់សាច់ដុំភ្លៅរបស់គាត់ គាត់មិនមានអារម្មណ៍ល្អទេ ។ ខ្ញុំមិនចង់ប្រថុយប្រថានទេ ហើយក្រោយពីស្អែកឡើងវាកាន់តែល្អប្រសើរ ហើយគាត់ក៏មានអារម្មណ៍ស្រួលជាងមុនដែរ ហើយការដាក់ឲ្យគាត់លេងត្រឹមតែម៉ោងកន្លះនេះនឹងមានប្រយោជន៍សំរាប់ការប្រកួតនៅថ្ងៃអង្គារនេះ “។

    Image result for Kylian Mbappe

    លោក Deschamps បានបន្ថែមថាលោកបានសរសើរដល់ទម្រង់លេងរបស់ Mbappe ដែលបានស៊ុតបញ្ចូលទីចំនួន ៤ គ្រាប់ក្នុងដែលប្រើពេលត្រឹមតែ ១៣ នាទីប៉ុណ្ណោះសម្រាប់ PSG កាលពីសប្តាហ៍មុន ។ គ្រូបង្វឹកដែលដឹកនាំបារាំងលើកពាន World Cup ក្នុងពេលថ្មីៗនេះបានបន្តថា៖ “នេះគឺជាលក្ខណៈជាក់លាក់របស់គាត់ គាត់បាននាំល្បឿននិងភាពជាក់លាក់វាធ្វើឱ្យយើងមានអារម្មណ៍ល្អ” ។

    លោក Deschamps បានថ្លែងទៀតថា៖ “ខ្ញុំមិនមែននៅទីនេះដើម្បីធ្វើឱ្យអ្វីគ្រប់យ៉ាងទោះជាខ្ញុំមិនពេញចិត្តនឹងអ្វីដែលយើងបានធ្វើក្នុងរយៈពេលមួយម៉ោងក្តី ។ ខ្ញុំនឹងមិនប្រាប់អ្នកថាយើងចូលចិត្តការប្រកួតប្រភេទនេះទេ ប៉ុន្តែវានឹងក្លាយជាមេរៀនមួយ ។ យើងមិនអាចមានកម្រិតកំពូលទេវាអាចនឹងមានការធ្លាក់ចុះបន្តិចបន្តួច ខ្ញុំក៏ដឹងថាជាអ្នកលេងយូរណាស់មកហើយ “៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី