នាយកកីឡាក្លឹប Inter Milan ៖ Modric ផ្ទេរទៅកាន់ក្លឹប Inter គឺជារឿងមិនអាចទៅរួច

8187
  • លោក Piero Ausilio នាយកកីឡារបស់ក្លឹប Inter Milan បានច្រានចោលពាក្យចរចាអារ៉ាមដែលថាកីឡាករ Luka Modric របស់ក្លឹប Real Madrid នឹងផ្ទេរមកកាន់ទឹកដីអ៊ីតាលីក្នុងខែមករា ដោយលោកបាននិយាយថាវាគឺជារឿងមិនអាចទៅរួចនោះទេ ។

    Image result for Piero Ausilio

    Modric បានក្លាយជាគោលដៅផ្ទេរជាបឋមរបស់ក្លឹបក្រោយពីការប្រកួត World Cup នៅប្រទេសរុស្ស៊ីដែលជាកន្លែងដែលប្រធានក្រុមក្រូអាតឈ្នះពានរង្វាន់បាល់មាស ប៉ុន្តែក្រុមយក្សនៅក្នុងក្របខ័ណ្ឌ Serie A មួយនេះមិនអាចទាក់ទាញគាត់ឲ្យចេញពីទីក្រុងម៉ាឌ្រីដបាននោះឡើយ ។ Inter ត្រូវបានកំណត់ថានឹងមានសកម្មភាពនៅពេលដែលទីផ្សាដោះដូរកីឡាករបើកឡើងវិញនៅខែមករា ប៉ុន្តែលោក Ausilio បាននិយាយថា Modric នឹងមិនស្ថិតក្នុងចំណោមកីឡាករដែលក្លឹបចង់បានទៀតនោះទេ ។

    Image result for Luka Modric

    នាយកកីឡារបស់ក្លឹប Inter Milan រូបនេះបាននិយាយប្រាប់ Sky Italia ថា៖ “យើងមានក្រុមដ៏ខ្លាំងមួយរួចទៅហើយ ។ ឥលូវនេះយើងកំពុងស្វែងរកអ្នកគាំទ្រយើងកំពុងមើលការប្រកួតជាច្រើនហើយយើងធ្វើបានល្អ ។ ខ្ញុំជឿជាក់ថាបន្ទាប់ពីបានមើលកីឡាករទាំងនេះយើងអាចត្រៀមខ្លួនជាស្រេចដើម្បីបន្ថែមអ្វីដែលត្រូវការ ។ Modric មិនអាចទៅរួចទេនៅខែមករា ប៉ុន្តែយើងដឹងពីកន្លែងដែលត្រូវមើលហើយអ្វីដែលសំខាន់បំផុតគឺគុណភាព” ។

    Related image

    ទន្ទឹមនឹងនេះដែរលោក Ausilio បានបញ្ជាក់ថាក្លឹប Inter Milan កំពុងពិភាក្សាជាមួយប្រធានក្រុមក្លឹបកីឡាករ Mauro Icardi លើកិច្ចសន្យាថ្មីមួយផងដែរ ។ Icardi ស៊ុតបញ្ចូលទីបានចំនួន ២៩ គ្រាប់ក្នុងក្របខ័ណ្ឌ Serie A ខណៈពេលដែល Inter បានរក្សាការត្រលប់ទៅ Champions League ហើយកីឡាករអាហ្សង់ទីនរូបនេះបានស៊ុតបញ្ចូលទីចំនួន ៥ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៥ លើកចុងក្រោយរបស់គាត់ផងដែរ ។ កិច្ចសន្យារបស់កីឡាករវ័យ ២៥ ឆ្នាំរូបនេះនឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២១ ប៉ុន្តែលោក Ausilio ដែលបានប្រកាសថា Marcelo Brozovic ខិតជិតទទួលបានកិច្ចសន្យាថ្មីដែរនោះបាននិយាយថាកិច្ចពិភាក្សាកំពុងដំណើរការទាក់ទងនឹងលក្ខខណ្ឌថ្មីរបស់គេ ។

    Related image

    ទោះបីជាយ៉ាងណាក៏ដោយលោក Ausilio បានអះអាងថាក្លឹប Inter Milan មិនមានការប្រញាប់ប្រញាល់ក្នុងការបន្តកិច្ចសន្យាថ្មីជាមួយខ្សែប្រយុទ្ធរបស់ពួកគេឡើយ ។ Ausilio បានប្រាប់ Sky Italia ទៀតថា៖ “ការផ្លាស់ប្តូរថ្មីរបស់ Icardi? យើងកំពុងធ្វើការលើវាហើយយើងមិនលាក់បាំងការពិតនោះទេ ។ យើងបានឃើញគ្នាហើយនិយាយគ្នាយើងមិនមានភាពប្រញាប់ប្រញាល់ទេ” ។

    Related image

    ក្លឹប Inter Milan ត្រូវប្រឈមមុខនឹងគូប្រជែងដ៏ធំរបស់ខ្លួនគឺក្លិប AC Milan នៅក្នុងក្របខ័ណ្ឌ Serie A បន្ទាប់ពីការសម្រាកអន្តរជាតិនៅឯកីឡដ្ឋាន San Siro នៅថ្ងៃទី ២១ ខែ តុលា ខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី