លោក Allegri បដិសេធសំណើរធំរបស់ Man Utd ក្នុងការទៅជំនួសដំណែងរបស់លោក Jose

30088
  • លោក Massimiliano Allegri ដែលជាគ្រូបង្វឹករបស់ក្លឹបសេះបង្កង់ Juventus បានច្រានចោលការផ្តល់ជូនពីសំណាក់ក្លឹបបីសាចក្រហម Manchester United ដើម្បីទៅជំនួសតំណែងរបស់លោក Jose Mourinho នេះបើយោងតាមការសែត Calciomercato បានចុះផ្សាយ ។

    Related image

    Manchester United កំពុងព្យាយាមផ្តល់ឱ្យលោក Allegri នូវកិច្ចសន្យារយៈពេល ៣ ឆ្នាំដែលមានតម្លៃ ៩ លានអឺរ៉ូ ( ៨ លានផោន / ១០ លានដុល្លារ) ដើម្បីនាំយកគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះទៅដឹកនាំនៅកីឡាដ្ឋាន Old Trafford រួមទាំងការផ្ទេរប្រាក់ចំនួន ២០០ លានអឺរ៉ូ ( ២៣២ លានដុល្លារ ) ក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីទាក់ទាញបុរសវ័យ ៥១ ឆ្នាំរូបនេះឲ្យផ្ទេរទៅកាន់ប្រទេសអង់គ្លេសនិងទទួលយកដំណែងរបស់លោក Jose Mourinho ។

    Image result for Jose Mourinho

    លោក Massimiliano Allegri ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការចាប់អារម្មណ៍ពីសំណាក់ក្លឹបយក្សនៃក្របខ័ណ្ឌ Premier League មួយនេះនិងអាចស្វែងរកការផ្លាស់ទៅកាន់ទឹកដី Old Trafford នៅរដូវក្តៅខាងមុខនេះផងដែរ ។ ហើយគួរឲ្យដឹងផងដែរថាក្លឹបបីសាចក្រហម Manchester United កំពុងជួបរដូវកាលដ៏សែនអាក្រក់ក្រោយពីររកបានត្រឹមតែ ១៣ ពិន្ទុតែប៉ុណ្ណោះក្នុងរយះ ៨ សប្ដាហ៍កន្លងមកនេះនៅក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេស ( Premier League ) ទើបធ្វើឲ្យកៅអីរបស់ Jose ឡើងកម្ដៅយ៉ាងខ្លាំង ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី