តើល្ងាចនេះក្រុមតោក្រហមសិង្ហបុរី អាចសងសឹក ក្រុមគោព្រៃកម្ពុជា បានសម្រេចដែរឬទេ?

120035
  • ក្រុមតោក្រហមសិង្ហបុរី បានធ្វើដំណើរមកពហុកីឡាដ្ឋានជាតិអូឡាំពិកដើម្បីធ្វើការសងសឹកមកលើក្រុមគោព្រៃកម្ពុជានៅល្ងាចនេះ ក្រោយពីកម្ពុជាធ្លាប់ផ្ដួល់កាលពីឆ្នាំ ២០១៦ ក្នុងលទ្ធផល ២ ទល់នឹង ១ ក្នុងការប្រកួតមិត្តភាពអរន្តជាតិ ។

    Image may contain: 11 people, outdoor

    នៅល្ងាចថ្ងៃ អង្គារ៍ ទី ១៦ ខែ តុលា នេះក្រុមជម្រើសជាតិកម្ពុជា បានណាត់ជួបជាមួយក្រុមជម្រើសជាតិសិង្ហបុរី ក្នុងការប្រកួតកម្ដៅសាច់ដុំដក់ស្រង់បច្ចេកទេសលក្ខណៈមិត្តភាពអរន្តជាតិ ដើម្បីត្រៀមខ្លួនធ្វើការប្រកួតដណ្ដើមពានរង្វាន់ AFF Suzuki Cup នៅខែ វិច្ឆិការ ខាងមុខនេះ​ ។

    Related image

    ការប្រកួតនៅល្ងាចនេះក៏ជាការប្រកួតសងសឹករបស់ក្រុមតោក្រហមសិង្ហបុរី មកលើក្រុមគោព្រៃកម្ពុជា ផងដែរ ដែលពួកគេបានភ្លាត់ចាញ់កាលពី ២ ឆ្នាំ ( ២០១៦ ) មុននៅមុខអ្នកគ្រាំទ្ររបស់កម្ពុជាជិត ៦០,០០០ នាក់ ក្នុងលទ្ធផល ១-២ ។

    Image may contain: 5 people, people standing

    គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ឈ្នះក្រុមជម្រើសជាតិសិង្ហបុរី បានតែពីរប្រកួតតែប៉ុណ្ណោះគឺនៅក្នុងឆ្នាំ ១៩៦៣ ( កម្ពុជា ៣-១ សិង្ហបុរី ) និង ២០១៦ ( កម្ពុជា ២-១ សិង្ហបុរី ) ចាប់តាំងពីមានការប្រកួតបាល់ទាត់រវាងប្រទេសទាំងពីរ កន្លងមក ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី