Arturo Vidal កំពុងព្យាយាមបញ្ចុះបញ្ចូល Paul Pogba ឲ្យផ្ទេរមកកាន់ក្លឹប FC Barcelona

8369
  • យោងទៅតាមប្រភពព័ត៌មាន Rai Sport របស់អ៊ីតាលីបានឲ្យដឹងថាតារាឆ្នើមរបស់ក្លឹប Barcelona ខ្សែបម្រើ Arturo Vidal កំពុងព្យាយាមយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូលកីឡាករ Paul Pogba ឲ្យផ្ទេរទៅកាន់កីឡដ្ឋាន Camp Nou ខណៈដែលគាត់កំពុងមានបំណងចង់ជួបជុំជាមួយអតីតមិត្តរួមក្រុម Juventus របស់គាត់វិញ ។

    Image result for Arturo Vidal

    ទោះបីជា Vidal មានជម្លោះជាមួយលោកគ្រូបង្វឹក Barca លោក Ernesto Valverde ដោយសារតែការមិនសូវបានលេងបានគ្រប់គ្រាន់ក៏ដោយក៏គាត់ត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួលគ្នាវិញដើម្បីចូលរួមគ្នាដើម្បីរៀបចំផែនការផ្ទេរដ៏ធំបំផុតមួយ ។ ទាំង Vidal និងលោក Valverde គិតថាក្លិបនេះគួរតែធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានការចុះហត្ថលេខាលើកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ World Cup 2018 រូបនេះឲ្យបាន ។

    Image result for Arturo Vidal with Pogba

    លើសពីនេះទៅទៀតប្រភពដដែលនេះបានអះអាងថាភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាគោលការណ៍ជាមួយក្លិប Barcelona នៅលើការផ្លាស់ប្តូរចុងក្រោយរបស់កីឡាករ ។ Pogba ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់កីឡាដ្ឋាន Camp Nou ខណៈដែលទំនាក់ទំនងរបស់ Pogba ជាមួយគ្រូបង្វឹកក្រុម Manchester United លោក Jose Mourinho ត្រូវបានគេចាត់ទុកថាមិនអាចផ្សះផ្សាបាននោះឡើយ ។

    Image result for Arturo Vidal with Pogba

    Arturo Vidal និង Pogba បានចំណាយពេល ២ ឆ្នាំនៅឯក្លឹបសេះបង្កង់ Juventus និងបានបង្កើតភាពជាដៃគូដ៏អស្ចារ្យជាមួយគ្នា ។ ពួកគេមានតួនាទីយ៉ាងសំខាន់ក្នុងការទទួលបានជ័យជម្នះក្នុងក្របខ័ណ្ឌ Champions League របស់ Juventus កាលពីរដូវកាល ២០១៤/២០១៥ ទោះជាយ៉ាងណាក៏ដោយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A មួយនេះបានរងបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រក្រោមថ្វីជើងរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី