តើលោកអ្នកដឹងទេថា Ronaldo ចំណាយលុយប៉ុន្មានដើម្បីការពារខ្លួនពីបទរំលោភសេពសន្ថវៈ?

11958
  • យោងតាមកាសែត The Sun បានឱ្យដឹងថាកីឡាករ Cristiano Ronaldo បានចំណាយប្រាក់ ១ លានដុល្លារដើម្បីការពារខ្លួនពីការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈកាលពីឆ្នាំ ២០០៩  ។

    Related image

    Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់ ១ លានដុល្លារដើម្បីការពារខ្លួនពីការចោទប្រកាន់ពីបទចាប់រំលោភអតីតតារាម៉ូដែលអាមេរិកអ្នកនាង Kathryn Mayorga ។ Ronaldo ត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់ប្រហែល ១ លានដុល្លារដើម្បីបង្កើតក្រុមការងាររួមគ្នាជាមួយអ្នកជំនាញផ្នែកនីតិសម្បទាម្នាក់ដែលជាអតីតមន្ត្រីប៉ូលិសនិងមន្រ្តីទំនាក់ទំនងសាធារណៈ ។

    Image result for Cristiano Ronaldo

    ការសែត La Gazzetta dello Sport របស់អ៊ីតាលីមួយនេះបានអះអាងថាបុគ្គលិកផ្នែកច្បាប់របស់នាង Mayorga នឹងផ្តល់ភស្តុតាងថែមទៀតអំពីការរំលោភផ្លូវភេទរបស់ Ronaldo ។ មេធាវីរបស់នារីអាមេរិកាំងរូបនេះចង់វិភាគឡើងវិញនូវសំណាក DNA ថ្មីហើយចង់បញ្ជាក់ថាកិច្ចព្រមព្រៀងចំនួន ៣៧៥.០០០ ផោនកាលពីមុនរវាងនាងនិង Ronaldo គឺមិនមានសុពលភាពទេ ។

    Image result for Kathryn Mayorga

    ពត៌មានថ្មីបានបង្ហាញពីកិច្ចព្រមព្រៀងរវាងភាគីទាំងពីរបានឲ្យដឹងថានាង Mayorga បាននិយាយថាការចរចាមានតែនៅថ្ងៃមួយហើយថា Cristiano បានបង្ខំឱ្យស្ត្រីរូបនេះផ្តល់នូវបញ្ជីជាមួយឈ្មោះរបស់មនុស្សគ្រប់រូបដែលមានព័ត៌មានអំពីអ្វីដែលបានកើតឡើងនៅយប់នោះនៅទីក្រុងឡាសវេហ្គាស ។ Mayorga ក៏អះអាងដែរថាតាំងពីពេលនោះមកនាងរស់នៅពឹងផ្អែកលើការគាំទ្ររបស់ឪពុករបស់គាត់ជាអ្នកពន្លត់អគ្គីភ័យដែលបានចូលនិវត្តន៍និងម្តាយរបស់គាត់តែប៉ុណ្ណោះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី