
ខ្សែបម្រើ-ប្រយុទ្ធ របស់ក្រុមជម្រើសជាតិក្រូអាត និងក្លឹប Real Madrid បានធ្វើបទសម្ភាសន៍យ៉ាងទូលំទូលាយមួយជាមួយការសែត France Football ។ គាត់បានសារភាពថាគាត់មិនដែលគិតថា Cristiano Ronaldo នឹងចាកចេញពីទីក្រុងម៉ាឌ្រីដ ហើយនិយាយទៀតថាគាត់តែងតែសុបិនលេងក្រោមការដឹកនាំរបស់លោក Zidane ។
Luka Modric បាននិយាយក្នុងបទសម្ភាសថ្មីៗនេះរបស់លោកក្នុងកម្មវិធីរបស់ France Football ថា៖ “កីឡាករបាល់ទាត់ដែលខ្ញុំចង់លេងជាមួយដំបូងគឺ Boban ដែលជានិមិត្តន៍រូបរបស់ខ្ញុំ បន្ទាប់មកជាមួយលោក Zidane ដែលខ្ញុំបានរស់នៅក្នុងគ្រាដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Real Madrid ។ កីឡាបាល់ទាត់ត្រូវលេងចេញពីបេះដូងរបស់អ្នក អ្នកអាចដាក់កម្លាំងកាយទាំងអស់ដែលអ្នកចង់បាន ប៉ុន្តែមានអ្វីមួយដែលគេហៅថាបញ្ញវន្តបាល់ទាត់ដែលតែងតែចាំបាច់ “។
ខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid រូបនេះបន្តថា៖ “Ronaldo គាត់គឺជាកីឡាករបាល់ទាត់មួយរូបទៀត ខ្ញុំមិនរំពឹងថាគាត់នឹងចាកចេញទេ ហើយខ្ញុំមិនគិតថា Zidane នឹងទៅណានោះទេ ។ យើងបានធ្វើការភ្នាល់រវាងយើងនៅក្នុងបន្ទប់សម្លៀកបំពាក់ ហើយយើងប្រាកដណាស់ថាគាត់នឹងនៅតែមាន ប៉ុន្តែមនុស្សគ្រប់រូបបានជ្រើសរើសយកជម្រើសផ្ទាល់ខ្លួនរបស់ពួកគេ “។
ក្លិបអធិរាជស Real Madrid បានលក់តារាឆ្នើមរបស់ព័ទុយហ្គាល់រូបនេះក្នុងតម្លៃ ១០០ លានអឺរ៉ូ ( ១១៧ លានដុល្លារអាមេរិក ) ទៅឱ្យក្របខ័ណ្ឌ Serie A នៅរដូវកាលក្តៅនេះដែលធ្វើឲ្យកីឡាករម្ចាស់អាវលេខ ៧ រូបនេះក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រវិត្តិសាស្ត្ររបស់ក្លឹបសេះបង្កង់ Juventus ៕
ដោយ៖តារា