លោក Capello ៖ ប្រសិនបើខ្ញុំជាក្លឹប Real Madrid នោះខ្ញុំនឹងចុះហត្ថលេខាលើ Icardi ភ្លាម

28941
  • លោក Fabio Capello អតីតអ្នកចាត់ការរបស់ក្លឹប Real Madrid បាននិយាយថា Real Madrid គួរតែសម្លឹងមើលការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Mauro Icardi ដើម្បីជំនួសកន្លែងរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានចាកចេញកាលពីរដូវក្ដៅនេះក្នុងតម្លៃខ្លួន ១១៧ លានដុលារ ។

    Image result for Fabio Capello

    ក្រុមយក្សនៃក្របខ័ណ្ឌ La Liga មួយនេះបានរកគ្រាប់បាល់បញ្ចូលទីយ៉ាងលំបាកក្នុងរដូវកាលនេះដោយមិនអាចស៊ុតបញ្ចូលទីទល់នឹងក្រុមគូរប្រកួតរបស់ពួកគេបានឡើយទើបធ្វើឲ្យពួកគេរងបរាជ័យចំនួន ៤ ប្រកួតជាប់ៗគ្នាកន្លងមកនេះ ។ លោក Capello បានធ្វើការណែនាំ Real ឲ្យទៅកាន់ប្រទេសអ៊ីតាលីដើម្បីស្វែងរកខ្សែប្រយុទ្ធដ៏មុតស្រួច ដោយកីឡាករ Icardi ដែលជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនបំផុតនៅក្របខណ្ឌ Serie A កាលពីរដូវកាលមុនគឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ក្រុមម៉ាឌ្រីដ ។

    Related image

    លោក Capello បានប្រាប់វិទ្យុ Rai ថា៖ “ខ្ញុំជាអ្នកគាំទ្ររបស់គាត់ ។ គាត់ជាអ្នកឯកទេសក្នុងការស៊ុតបាល់ប៉េណាល់ទីដូច Cristiano Ronaldo ហើយប្រសិនបើអ្នកដាក់បាល់ចំនួនបីនៅតំបន់នោះគាត់នឹងស៊ុតចូលទាំងបី ។ ប្រសិនបើខ្ញុំជា Real Madrid ខ្ញុំនឹងចុះហត្ថលេខាជាមួយគាត់ភ្លាម “។

    Image result for Mauro Icardi

    ក្លឹប Inter Milan កំពុងសង្ឃឹមថានឹងអាចឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយ Mauro Icardi ដែលរូបគេអាចរកគ្រាប់បាល់បានចំនួន ១១២ គ្រាប់ក្នុងការបង្ហាញខ្លួន ១៩០ ប្រកួតឱ្យក្លឹប Inter Milan ។ កីឡាកររបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះនឹងសង្ឃឹមថានឹងបន្ថែមការស៊ុតបញ្ចូលទីបន្ដទៀតនៅពេលដែលពួកគេទទួលក្រុមរួមទីក្រុង AC Milan នៅពីថ្ងៃអាទិត្យនេះ ។ ខ្សែប្រយុទ្ធ Gonzalo Higuain ដែលជាមិត្តរួមក្រុមរបស់ Icardi បច្ចុប្បន្នកីឡាកររូបនេះកំពុងលេងឱ្យក្លឹប AC Milan ក្រោយពីបានចាកចេញពីក្លឹប Juventus កាលពីរដូវក្ដៅនេះ ។ លោក Capello បានធ្វើការជាមួយ Higuain កាលពីលោកដឹកនាំក្លឹប Real ក្នុងឆ្នាំ ២០០៧ និងជាអ្នកគាំទ្រយ៉ាងខ្លាំងនៃគុណភាពដែលកីឡាករវ័យ ៣០ ឆ្នាំរូបនេះផ្តល់ឱ្យ ។

    Related image

    អតីតគ្រូបង្វឹកក្រុម Juventus និងប្រទេសអង់គ្លេសរូបនេះបានបន្ថែមថា៖ “រូបគេមានគុណភាពល្អក្នុងការស្វែងរកគ្រាប់បាល់បញ្ចូលទី ។ នោះមានន័យថាគាត់មានការសម្របសម្រួលចិត្តគំនិតនិងសមត្ថភាពបច្ចេកទេស ។ ឥឡូវនេះគេបានធ្វើឱ្យកាន់តែប្រសើរឡើងដោយសារតែគាត់បានចូលរួមក្នុងការប្រកួតប្រជែងហើយការលេងនៅទ្វីបអឺរ៉ុបបានជួយគាត់ ។ គាត់ជាមនុស្សម្នាក់ដែលគួរឱ្យចាប់អារម្មណ៍បំផុត ហើយគាត់តែងតែជាមនុស្សល្អ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី