
Julian Draxler នឹងមិនអាចឈានដល់កម្រិតកំពូលបាននោះទេប្រសិនបើបន្ដលេងនៅក្នុងក្លឹប Paris Saint-Germain នេះបើយោងតាមអតីតគ្រូបង្វឹកយុវជនរបស់គាត់នៅ Schalke ដោយបានបង្ហាញថាគាត់គួរតែចាកចេញឆ្ងាយពីក្លឹបយក្សរបស់បារាំងមួយនេះ ។
លោក Dirk Reimolle បានប្រាប់ Spox ថា៖ “សម្រាប់ការអភិវឌ្ឍរបស់ពួកគេវាប្រហែលជាប្រសើរជាងប្រសិនបើកីឡាករដូចជា Julian Draxler ឬ Mario Gotze មិនលេងនៅក្នុងក្លឹបកំពូលៗអឺរ៉ុបទេ ប៉ុន្តែនៅក្នុងក្រុមមួយដែលតែងតែពឹងផ្អែកលើពួកគេហើយមិនអាចទទួលជោគជ័យដោយគ្មានពួកគេ” ។
គួរឲ្យដឹងផងដែរថា អតីតយុវជនរបស់ក្លឹប Schalke 04 ខ្សែបម្រើ Julian Draxler រូបនេះបានផ្ទេរពីក្លឹប VFL Wolfsburg ទៅលេងឲ្យក្លឹប Paris Saint-Germain កាលពីឆ្នាំ ២០១៧ ដោយបានបង្ហាញខ្លួនបានចំនួន ៥០ ប្រកួត ស៊ុតបញ្ចូលទីបានចំនួន ៨ គ្រាប់ ខណះលេងឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់បានចំនួន ៤៨ ប្រកួត ស៊ុតបញ្ចូលទីបានចំនួន ៦ ៕
ដោយ៖តារា