Barcelona បន្តជ័យជំនះក្នុងសប្ដាហ៍ទី ២៤ របស់ខ្លួន

18138
  • Barcelona បានបន្តជ័យជម្នះរបស់ខ្លួនក្នុងការប្រកួត La Liga សប្ដាហ៍ទី២៤ ក្រោយយកឈ្នះ Eibar ដោយលទ្ធផល ២ទល់នឹង០។

     

    Image result for barca 2-0 Eibar

    ៣ពិន្ទុនៅទឹកដី Ipurua Municipal បានធ្វើឲ្យក្រុមយក្សកាតាឡាន់ ដាច់ពិន្ទុក្រោមលេខ២ Atletico Madrid ចំនួន១០ពិន្ទុ តែពួកគេលេងលើស១ប្រកួត។ ជំនួបយប់មិញក្រុមភ្ញៀវរកឃើញគ្រាប់ដំបូងនៅនាទី១៦ ជាការញាក់អ្នកចាំទីហើយស៊ុតស្រួលៗរបស់ Luis Suarez។

    Related image

    Eibar មានឱកាសស៊ុត Barca មិនណយដែរ តែគ្មានសំណាងដោយបាល់ត្រូវបង្គោល និងបាល់ខ្លះជួយសង្គ្រោះបានពីសំណាក់អ្នកចាំទី André ter Stegen។ បុកគេមិនធ្លុះម្ចាស់ផ្ទះរបូត១គ្រាប់ទៀតនៅនាទី ៨៨ជាថ្វីជើងរបស់ Jordi Alba ក្រោយបាល់ខ្ទាតចេញពីការព្យាយាមលើកទីមួយរបស់ Messi ៕

    Image result for barca 2-0 Eibar

    ដូចនេះក្រុមអ្នកមានបុណ្យកំពុងឈរលើកំពូលតារាងមាន ៦២ ពិន្ទុ តាមពីក្រោយក្រុមលេខពីរ AT Madrid ។

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី