Di Maria ត្រៀមខ្លួនរួចរាល់ក្នុងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ

7927
  • អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបរបស់ក្លឹបអធិរាជស Real Madrid កីឡាករ Angel Di Maria បានបង្ហើបចំណាប់អារម្មណ៍ចង់ធ្វើការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ បន្ទាប់ពីផ្ទេរទៅកាន់ក្លិប Paris Saint-Germain កាលពីឆ្នាំ ២០១៥ ។

    Image result for Angel Di Maria

    កីឡាកររបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានចាកចេញពីកីឡាដ្ឋាន Old Trafford កាលពីឆ្នាំ ២០១៥ ក្រោយពីគាត់បានចំណាយពេលលេងនៅក្នុងប្រទេសអង់គ្លេស បានតែមួយរដូវកាលតែប៉ុណ្ណោះ ប៉ុន្តែគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ទៅកាន់ទឹកដីអង់គ្លេសម្ដងទៀតប្រសិនបើមានក្លឹបកំពូលៗណាមួយនៅក្នុងក្របខ័ណ្ឌ Premier League ចង់បានរូបគាត់ នោះរូបគេនឹងចាកចេញពីប្រទេសបារាំងភ្លាមដោយមិនគិតយូរនោះឡើយ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី