
ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane មិនអាចរកគ្រាប់បាល់បញ្ចូលទីបានទេក្នុងការទទួលបានជ័យជំនះ ៣ ទល់នឹង ២ លើក្រុមគោជល់អេស្ប៉ាញនៅលើទឹកដីរបស់ប្រទេសអេស្ប៉ាញ ។
ប៉ុន្តែខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះក៏ជួយបានយ៉ាងច្រើនផងដែរនៅតំបន់ប្រយុទ្ធ ហើយគាត់នៅតែបន្តត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតនៅក្នុងពិភពលោកដែលអ្នកគាំទ្ររបស់ក្រុម Real Madrid ប្រហែលជាចង់ឃើញខ្សែប្រយុទ្ធឆ្នើមរូបនេះលេងឲ្យនៅក្នុងក្រុមរបស់ពួកគេ ។
ទោះបីជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur រូបនេះមិនដែលបានគិតពីការផ្ទេរទៅកាន់កីឡដ្ឋាន Santiago Bernabeu នោះឡើយ ។ នៅពេលឆ្លើយតបនៅពេលត្រូវបានសួរដោយការសែត MARCA ថាតើគាត់ចង់ផ្ទេរទៅកាន់ក្លឹប Real Madrid ពីក្លឹប Tottenham ឬយ៉ាងណា? ហើយរូបគេបាននិយាយថា៖ “សូមអភ័យទោសមិនមែនថ្ងៃនេះទេ ” ៕
ដោយ៖តារា