Real Madrid គ្រោងផ្ដល់ Gareth Bale ទៅឱ្យ Chelsea ដើម្បីប្ដូយក Eden Hazard

7148
  • យោងតាមវិបសាយ OK Diario បានឱ្យដឹងថាក្លិបអធិរាជស Real Madrid គ្រោងនឹងផ្តល់ជូនកីឡាករ Gareth Bale ទៅឲ្យក្លឹបតោខៀវ Chelsea ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្រាប់នាំយកកីឡាករ Eden Hazard ទៅកាន់ទីក្រុងម៉ាឌ្រីដ ។

    Image result for Eden Hazard

    Hazard បានចាត់ទុកការផ្ទេរទៅកាន់ក្លឹប Real Madrid គឺជាក្ដីសុបិនរបស់គាត់ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះក៏បានសារភាពថាគាត់នឹងមិនចាកចេញពីទីក្រុងឡុងដ៍នៅខែមករាខាងមុខនេះនោះទេ ។

    Related image

    ក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយប្រាក់ខែដើម្បីត្រៀមផ្ដល់ឱ្យប្រាក់ខែទៅដល់ Hazard ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះកំពុងតែត្រៀមលក្ខណៈដើម្បីផ្តល់ Bale ឲ្យទៅកាន់ Chelsea ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលួងលោមក្លឹបយក្សរបស់អង់គ្លេសមួយនេះឲ្យលក់កីឡាករសញ្ជាតិបែលហ្ស៊ិក ។

    Related image

    ទោះបីជាយ៉ាងណាក៏ដោយវានៅតែត្រូវបានគេមើលឃើញថា ក្លឹបតោខៀវ Chelsea ប្រហែលជាមិនមានឆន្ទៈក្នុងការចំណាយប្រាក់ធំលើកិច្ចសន្យារបស់ Gareth Bale នោះទេ ដែលនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២២ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី