កីឡាករ Aaron Ramsey កំពុងស្ថិតនៅលើរ៉ាដាតាមទិញរបស់ក្លឹបស្ករគ្រាប់ Everton

7333
  • ក្លឹបស្ករគ្រាប់ Everton បានចូលរួមក្នុងការប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិវេលស៍ Aaron Ramsey ដែលនឹងចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅចុងបញ្ចុប់នៃរដូវកាលនេះ ។

    Image result for Aaron Ramsey

    ខ្សែបម្រើ-ប្រយុទ្ធឆ្នើមរបស់កាំភ្លើងធំ Arsenal រូបនេះនឹងចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខនេះ ខណៈពេលដែលកិច្ចសន្យារបស់គេនឹងត្រូវផុតកុងត្រានៅចុងបញ្ចប់រដូវកាល ២០១៨/២០១៩ នេះ ។

    Image result for Aaron Ramsey

    ក្រុម Everton ត្រូវបានគេនិយាយថាមានចំណាប់អារម្មណ៍លើខ្សែបម្រើរូបនេះ ប៉ុន្តែត្រូវប្រឈមការប្រកួតប្រជែងពីសំណាក់ក្លឹបបាល់ទាត់កំពូលៗរួមលីគដូចជាក្លឹបហងក្រហម Liverpool និងក្លឹបតោខៀវ Chelsea ក៏ដូចជាក្រុមយក្សនៅក្នុងក្របខ័ណ្ឌ Serie A រួមមានក្លឹប AC Milan និង Juventus ផងដែរសុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍លើតារាឆ្នើមរបស់វេលស៍រូបនេះ​ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី