លោក Scholes ៖ Sanchez ជាមនុស្សអាត្មានិយមគាត់មិនមែនជាកីឡាករដែល Man Utd ត្រូវការទេ

10552
  • អតីតកីឡាកររបស់ក្រុម Manchester United លោក Paul Scholes បានរិៈគន់យ៉ាងខ្លាំងទៅលើកីឡាករ Alexis Sanchez ដោយបានហៅកីឡាករសញ្ជាតិឈីលីរូបនេះថាជាមនុស្សអាត្មានិយមហើយបាននិយាយទៀតថាមិនចាំបាច់ចុះហត្ថលេខាជាមួយគាត់ទេ ។  Manchester United បាននាំយកកីឡាករ Sanchez ពីក្រុម Arsenal កាលពីខែមករាក្នុងនាមជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរជាមួយនឹងកីឡាករ Henrikh Mkhitaryan ។

    Related image

    កីឡាករវ័យ ២៩ ឆ្នាំនេះត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្របខ័ណ្ឌ Premier League ប៉ុន្តែរហូតមកទល់ពេលនេះរូបគេមិនទាន់បានបង្ហាញទម្រង់លេងបានល្អនឹងស៊ុតបញ្ចូលទីបានច្រើនដូចកាលលេងនៅក្រុមកាំភ្លើងធំ Arsenal នៅឡើយទេ ។  Alexis រកគ្រាប់បាល់បាន ១ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតបានចំនួន ៧ ដងនៅក្នុងរដូវកាល ២០១៨-១៩ នេះហើយលោក Scholes បានសង្ស័យថាការវិនិយោគរបស់អតីតក្រុមរបស់គាត់ទៅលើតារារបស់ក្រុមជម្រើសជាតិឈីលីរូបនេះគឺបរាជ័យ ។

    Related image

    Scholes បាននិយាយប្រាប់ទូរទស្សន៍ ESPN ថា៖ “ខ្ញុំដឹងថាគាត់មានគុណសម្បតិ្តនិងជាកីឡាករល្អ ប៉ុន្តែខ្ញុំមិនដែលឃើញគាត់ជាកីឡាកររបស់ក្លឹបឡើយ ។ ខ្ញុំបានឃើញគាត់ជាមនុស្សអាត្មានិយមដែលជាកីឡាករតែងតែលេងតែម្នាក់ឯងពេលខ្លះ ខ្ញុំមិនគិតថាគាត់ជាកីឡាករដែលយើងត្រូវការជាពិសេសសម្រាប់ប្រាក់ឈ្នួលដ៏ច្រើននោះទេ ។ តើយើងអាចកម្ចាត់គាត់នៅពេលណានៅពេលគាត់ទទួលបានប្រាក់ខែដូចនេះ? ការចុះហត្ថលេខានេះហាក់ដូចជាវាបានកើតឡើងគ្រាន់តែដើម្បីបញ្ឈប់ក្លឹប Man City តែប៉ុណ្ណោះ “។

    Image result for Alexis Sanchez

    លោក Scholes ដែលបាននិយាយថាលោក Jose Mourinho បានធ្វើឱ្យអាម៉ាស់មុខដល់ក្លឹបកាលពីដើមខែនេះនៅតែជឿជាក់ថាក្លឹបពិសាចក្រហម Manchester United នឹងមិនត្រូវបណ្តេញគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់នៅពេលនេះនោះទេ ។

    Image result for Jose Mourinho

    លោក Scholes បាននិយាយទៀតថា៖ “រឿងធំបំផុតរបស់ក្រុម Man United គឺការខិតខំប្រឹងប្រែងកែទម្រង់លេងនិងឥរិយាបថ ។ នៅពេលដែលអ្នកមើលការប្រកួតនៅ West Ham កាលពីសប្តាហ៍មុនវាមើលទៅដូចជាសញ្ញាធំបំផុតនៃកីឡាករដែលមិនចង់លេងឱ្យលោក Jose ប៉ុន្តែខ្ញុំនឹងមិនបណ្តេញគាត់ឡើយ ។ ខ្ញុំសង្ឃឹមថាស្ថានភាពនេះអាចទៅរួច ។ ខ្ញុំចង់ឲ្យលោក Jose បង្ហាញប្រាប់មនុស្សទាំងអស់គ្នាថាហេតុអ្វីបានជាលោកជាគ្រូបង្វឹកដ៏អស្ចារ្យដូច្នេះនេះគឺជាការសាកល្បងដ៏ធំបំផុតរបស់គាត់នៅក្នុងវិស័យកីឡាបាល់ទាត់ “៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី