លោក Koeman ៖ Memphis ជាមនុស្សអស្ចារ្យ គាត់បានក្លាយទៅជាកីឡាករលំដាប់កំពូលហើយ

34232
  • លោក Ronald Koeman គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់បានធ្វើការសរសើរយ៉ាងខ្លាំងចំពោះកីឡាករ Memphis Depay បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានបន្តទម្រង់លេងដ៏ល្អពេលលេងជាមួយនឹងក្រុមបែលហ្ស៊ិក ។

    Related image

    Memphis Depay ជាអ្នកបង្កើតឱកាសរកគ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Arnaut Groeneveld ដើម្បីជួយហូឡង់តាមស្មើរជាមួយបែលហ្សិកក្នុងលទ្ធផល  ១-១ នៅក្នុងទីក្រុងប្រ៊ុចសែលកាលពីថ្ងៃអង្គារកន្លងទៅនេះ ។ លោក Koeman បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករវ័យ ២៤ ឆ្នាំរូបនេះដែលបានលេង ៩០ នាទីពេញក្នុងការប្រកួតទាំងពីរលើកកន្លងមកនេះ ។

    Related image

    លោកបាននិយាយថា៖ “គាត់ជាមនុស្សអស្ចារ្យគាត់បានក្លាយទៅជាកីឡាករលំដាប់កំពូល ។ នោះជារឿងអស្ចារ្យណាស់យើងត្រូវការវាជាពិសេសក្នុងការប្រយុទ្ធ ។ គាត់កំពុងបង្ហាញខ្លួនបានយ៉ាងល្អនៅ Lyon និង ហូឡង់នាពេលបច្ចុប្បន្ននេះ” ។

    Image result for memphis depay netherlands

    លោក Koeman បាននិយាយថាអតីតកីឡាកររបស់ក្លឹបបីសាចក្រហមរូបនេះត្រូវបានគេវិនិច្ឆ័យដោយអយុត្តិធម៌ដោយបានជួបការលំបាកក្នុងអំឡុងពេលនៃការស្នាក់នៅមួយរដូវកាលនៅក្រុម Manchester United កាលពីចន្លោះឆ្នាំ ២០១៥-២០១៧ ។

    Related image

    លោក Koeman បានបន្តទៀតថា៖ “គាត់ដឹងថាគាត់ជាឈ្មោះដំបូងដែលខ្ញុំសរសេរគ្រប់ពេលគាត់មានអារម្មណ៍ថាគាត់និយាយអំពីរឿងនេះ ។ គាត់ត្រូវការសំខាន់ណាស់នៅខាងក្រៅទីលានក៏គាត់ធ្វើបានល្អ គាត់មានចិត្តគិតនិតចាស់ច្រើន គាត់ធ្វើការជាមួយមិត្តរួមក្រុមរបស់គាត់មនុស្សជាច្រើនមានគំនិតមិនត្រឹមត្រូវចំពោះគាត់ ។ ខ្ញុំធ្លាប់បាននិយាយជាមួយគាត់នៅពេលដែលយើងចង់នាំគាត់មកកាន់ក្រុម Everton ពី Man United ហើយយើងមានទំនាក់ទំនងភ្លាមៗ ។ គាត់មានសេរីភាពនោះហើយជាអ្វីដែលគាត់ត្រូវការដើម្បីក្លាយជា Memphis ដ៏ល្អបំផុត គាត់អាចធ្វើបាននៅក្នុងក្រុមនេះ ។ នៅពេលគាត់ជាខ្សែប្រយុទ្ធគាត់មានល្បឿនលឿនខ្លាំងណាស់ដូច្នេះយើងនឹងមានគ្រាប់  “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី