លោក Scholes ព្យាករណ៍ថាកីឡាករឆ្នើមៗចំនួនពីររូបនឹងត្រូវលោក Mourinho លក់ចេញ

16472

យោងតាមលោក Paul Scholes បានឱ្យដឹងថាលោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹបបីសាចក្រហម Manchester United ប្រហែលជានឹងត្រូវលក់កីឡាករ Marcus Rashford និង Anthony Martial ចេញនៅខែមករាខាងមុខនេះ ។

Related image

កីឡាករដែលមានទេពកោសល្យឆ្នើមៗទាំងពីរនាក់របស់ក្លឹប Manchester United បានខិតខំព្យាយាមអស់រយៈពេលជាច្រើនក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Jose នៅរដូវកាលនេះដោយចាប់បានត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះ ។

Related image

ភាគច្រើននៃការផ្ទេរកីឡាករនៅរដូវក្តៅបានផ្តោតយ៉ាងខ្លាំងជុំវិញខ្សែប្រយុទ្ធ Anthony Martial ដោយកីឡាករសញ្ជាតិបារាំងរូបនេះបានសារភាពថាគាត់ចង់ចាកចេញពីក្លឹប ។ ទោះបីជាយ៉ាងណាក៏ដោយ Man United មានការស្ទាក់ស្ទើរក្នុងការទិញកីឡាករផ្សេង ហើយកីឡាករវ័យ ២២ ឆ្នាំរូបនេះដែលចង់ធ្វើរការផ្លាស់ចេញពីកីឡាដ្ឋាន Old Trafford មិនដែលបានកើតឡើងនោះទេ ។

Image result for Anthony Martial

ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករល្អបំផុតក្នុងការឆ្លងកាត់សាលាហ្វឹកហាត់របស់ក្លិបបីសាចក្រហម ប៉ុន្តែត្រូវបានគេវាយតម្លៃថាកំពុងខកចិត្តក្រោមការដឹកនាំរបស់លោក Mourinho ដែលជារឿយៗមិនមានលទ្ធភាពចាប់ផ្ដើមជម្រើស ១១ នាក់ដំបូងដើម្បីបង្កើនទំនុកចិត្តរបស់គាត់ជាមួយនឹងអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea នោះឡើយ ។ ហើយ Scholes មានការភ័យខ្លាចថាកីឡាករទាំងពីរដែលពោលពេញទៅដោយទេពកោសល្យនឹងត្រូវគេឲ្យចាកចេញ ។

Related image

អតីតកីឡាកររបស់ក្លឹប Manchester United រូបនេះបាននិយាយថា៖ “វាជារឿងលំបាកសម្រាប់ Martial និង Rashford ដើម្បីស្វែងរកទំនុកចិត្តមួយចំនួន ពីព្រោះពួកគេចូលលេងការប្រកួតមួយពួកគេប្រហែលជាមិនមានការប្រកួតល្អបំផុតហើយបន្ទាប់មកពួកគេនឹងត្រូវខកខានការប្រកួតបីឬបួនប្រកួត ។ វាជារឿងដ៏គួរឱ្យខកចិត្ត ។ Martial និង Rashford គឺជាកីឡាករពីរនាក់ដែលពោលពេញដោយទេពកោសល្យ ពួកគេត្រូវការការអភិវឌ្ឍទំនុកចិត្តរបស់ពួកគេហើយបន្ទាប់មកវាធ្វើឱ្យខ្ញុំភ័យខ្លាចថាកីឡាករដែលមានទេពកោសល្យទាំងនេះនឹងត្រូវបានគេលក់និងក្លាយជាកីឡាករដ៏អស្ចារ្យសម្រាប់ក្លិបផ្សេងទៀត ។ ខ្ញុំអាចមើលឃើញថាវានឹងកើតឡើងជាមួយនឹង Martial  “៕

ដោយ៖តារា

ប្រភព :
sportsactuantes
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី