
លោក Federico Pastorello ដែលជាបុគ្គលិកម្នាក់របស់ក្លឹប AC Milan បានចេញមុខមកស្រាយអំពីពាក្យចរចាអារ៉ាមដែលបាននិយាយក្លឹប AC Milan នឹងបញ្ជូនកីឡាករ Tiemoue Bakayoko ឲ្យត្រឡប់ទៅកាន់តោខៀវ Chelsea វិញ ខណៈក្រុម Rossoneri ជឿជាក់ទៅលើអតីតខ្សែបម្រើរបស់ក្លឹប AS Monaco រូបនេះ ។
វាត្រូវបានគេរាយការណ៍ថាក្រុម AC Milan បានបោះបង់ចោល Bakayoko ដែលបានលេងត្រឹមតែ ៨០ នាទីនៃក្របខ័ណ្ឌ Serie A ចាប់តាំងពីបានផ្ទេរចេញពីក្លឹបតោខៀវ Chelsea មក ប៉ុន្តែលោក Federico Pastorello បានបញ្ជាក់យ៉ាងច្បាស់ថាកីឡាករបារាំងរូបនេះនឹងមិនស្ថិតក្នុងបញ្ជីលក់ចេញនៅខែមករាខាងមុខនេះនោះទេ ។
លោក Federico Pastorello បានប្រាប់ Calciomercato.com ថា៖ “Bakayoko សប្បាយរីករាយណាស់នៅ Milan ហើយ Milan មានភាពសប្បាយរីករាយជាមួយគាត់ ។ យើងដឹងថាវាត្រូវការពេលខ្លះ ប៉ុន្តែគ្រប់ៗគ្នាជឿជាក់ថាគាត់អាចចូលរួមចំណែកយ៉ាងសំខាន់ដល់ Rossoneri នៅរដូវកាលនេះ។ ហេតុដូច្នេះហើយពាក្យចចាមអារ៉ាមអំពីការវិលត្រឡប់របស់គាត់ទៅកាន់ Chelsea កាលពីខែមករាគឺជារឿងមិនត្រឹមត្រូវនោះឡើយ “៕
ដោយ៖តារា