Firmino គឺជាបេក្ខជនទី១ នៅក្នុងបញ្ជីផ្ទេររបស់ក្លឹប Barcelona ដើម្បីទៅជំនួស Luis Suarez

39304
  • FC Barcalona ថ្មីៗនេះកំពុងស្វែងរកកីឡារករឆ្នើមមួយរូបដើម្បីទៅជំនួសដំណែងរបស់កីឡាករ Luis Suarez ហើយខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបហងក្រហម Liverpool កីឡាករ Roberto Firmino គឺជាបេក្ខជនទី១ ដែលអាចនឹងមកជំនួសកន្លែងរបស់ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អ៊ុយរ៉ាហ្កាយ រូបនេះ ។

    Image result for Luis Suarez

    នាយកប្រតិបត្តិនៃកាសែតរបស់អេស្ប៉ាញ OK Diario លោក Eduardo Inda បានអះអាងនៅក្នុងកម្មវិធី El Chiringuito de Jugones ដោយបាននិយាយថាខ្សែប្រយុទ្ធកណ្ដាលរបស់ហង្សក្រហមកីឡាករ Roberto Firmino គឺជាអាទិភាពទីមួយសម្រាប់ក្លឹប Barcelona ព្រោះពួកគេចង់បានកីឡាកររូបនេះទៅជំនួស Luis Suarez ដែលត្រូវបានគេជឿជាក់ថាកំពុងចាប់ផ្តើមធ្លាក់ចុះទម្រង់លេងរបស់គាត់ ។

    Image result for Roberto Firmino

    ការស៊ុតបញ្ចូលទីរបស់កីឡាករវ័យ ៣១ ឆ្នាំរូបនេះគឺមិនសូវល្អប៉ុន្មានទេក្នុងរយះពេលពីរឆ្នាំកន្លងមកនេះ ខណៈដែល Suarez រកបានត្រឹមតែ ៣ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ១១ លើកចុងក្រោយសម្រាប់ក្រុម Barcelona ។ ហើយក្លឹបយក្សរបស់អេស្ប៉ាញមួយនេះក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះភាពរឹងមាំនៃរាងកាយរបស់គាត់ ។

    Image result for Luis Suarez

    យោងតាមលោក Eduardo Inda បានពន្យល់ទៀតថាកីឡាករ Firmino ត្រូវបានគេណែនាំឱ្យទៅលេងនៅ Barca ដោយកីឡាករប្រេស៊ីលនិងជាអតីតមិត្តរួមកាលលេងក្រុម Liverpool គឺកីឡាករ Philippe Coutinho ។ ទោះបីជាយ៉ាងណាក៏ដោយមិនដូចកិច្ចសន្យារបស់ Coutinho ទេ ក្លឹបអ្នកមានបុណ្យមិនជឿថាពួកគេនឹងចុះហត្ថលេខាជាមួយ Firmino នៅរដូវកាលផ្ទេរក្នុងរដូវរងានេះនោះទេ ហើយនឹងរង់ចាំរហូតដល់រដូវក្តៅខាងមុខនេះទើបចាប់ផ្ដើមផ្លាស់ប្តូរ ។

    Related image

    Firmino រីករាយជាមួយយុទ្ធនាការដ៏អស្ចារ្យជាមួយក្រុមហង្សក្រហម Liverpool កាលពីរដូវកាលមុនដោយស៊ុតបញ្ចូលទីបានចំនួន ២៧ គ្រាប់ក្នុងការប្រកួតទាំងអស់ក្នុងរដូវកាល ២០១៧-១៨ រួមទាំង ១០ គ្រាប់នៅក្នុងក្របខ័ណ្ឌ Champions League  និងកំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះការប្រជែងដណ្ដើមពាន Ballon d’Or ឆ្នាំ ២០១៨ នេះផងដែរ ។ គួរឱ្យចាប់អារម្មណ៍ណាស់ Luis Suarez បានស៊ុតបាល់បញ្ចូលទីច្រើនជាង ៣១ គ្រាប់នៅក្នុងការប្រកួតទាំងអស់ ប៉ុន្តែក្លឹប Fc Barcalona ត្រូវបានទាក់ទាញចំណាប់អារម្មណ៍ដោយសមត្ថភាពពិសេសរបស់ Firmino ទៅវិញ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី