
ងាកទៅទស្សនាភាពយន្តកាលពីឆ្នាំ ២០០០ ដែលភាគច្រើនសុទ្ធតែរឿងខ្មោច ភ័យរន្ធត់ ផលិតករសម័យនោះហ៊ានទៅថតនៅទីតាំងដែលកើតមានរឿងរ៉ាវពិតៗ ដើម្បីទទួលបានទិដ្ឋភាពរន្ធត់ និងធ្វើឱ្យកុននោះល្បី តែផលិតករមិនអាចភ្លេចទេរឿងសែនព្រេនបន់ស្រន់មុនទៅថតរឿង ។
លោក ឧកញ៉ា ហេង តុលា
តាមរយៈលោក ឧកញ៉ា ហេង តុលា ដែលជាផលិតកររឿងខ្មោចដ៏ល្បី ដូចជារឿង «ផ្ទះខ្មោចទិញ» រឿង «នាងនាថ» រឿង «ព្រាយកន្ទោងខៀវ» បានប្រាប់ឱ្យដឹងថា មុននឹងចាប់ផ្តើមថត ក្រុមការងាររបស់លោកត្រូវតែរៀបចំពិធីសែនព្រេន ហើយសូម្បីតែក្នុងកុនក៏បង្ហាញពីការសែនព្រេនទៅតាមជំនឿ និងតថភាពនៃសាច់រឿងផងដែរ ដើម្បីធ្វើឱ្យដំណើរការនៃការថតភាពយន្តមានភាពរលូន និងសុវត្ថិភាព ។
ឈុតមួយក្នុងរឿង ព្រាយកន្ទោងខៀវ
ជាក់ស្តែង រឿង «ផ្ទះខ្មោចទិញ» ផលិតករពិតជាបានទៅថតផ្ទាល់ក្នុងផ្ទះនោះ និងរៀបចំសាច់រឿងដ៏គួរព្រឺព្រួចនៅទីតាំងល្បីពីការលងបន្លាចស្តែងៗ តែមិនមានជួបហេតុការណ៍ណាគួរឱ្យស្ញើប ឬព្រឺបះរោមឡើយ ផ្ទូយទៅវិញគឺថតរឿងបានយ៉ាងសុខសាន្ត និងទទួលបានភាពជោគជ័យទៀតផង ដោយសារការរៀបសែនព្រេនតាមទម្លាប់ នេះបើតាមការបញ្ជាក់របស់ផលិតកររឿង លោក ឧកញ៉ា ហេង តុលា ៕
ឈុតមួយក្នុងរឿង ព្រាយកន្ទោងខៀវ
ដោយ៖ នីតា