Hazard នឹងទទួលបាន ៣៦០, ០០០អឺរ៉ូ/សប្ដាហ៍ ប្រសិនបើបន្ដកិច្ចសន្យាថ្មីជាមួយ Chelsea

16768
  • ប្រព័ន្ធផ្សព្វផ្សាយ La Gazzetta Dello Sport ដែលជាការសែតរបស់ប្រទេសអ៊ីតាលីបានរាយការណ៍ថា Eden Hazard ត្រូវបានគេផ្តល់ឱ្យនូវកិច្ចសន្យាថ្មីដែលកីឡាករសញ្ជាតិបែលហ្សិករូបនេះនឹងទទួលបាន ៣៦០,០០០ អឺរ៉ូ ក្នុងមួយសប្តាហ៍ពីសំណាក់ក្លឹបតោខៀវ Chelsea ។

    Image result for Eden Hazard

    ខ្សែបម្រើឆ្នើមរូបនេះត្រូវបានគេរំពឹងថានឹងសម្រេចចិត្តបន្តកិច្ចសន្យាថ្មីនេះក្នុងពេលឆាប់ៗ ។ ពត៌មានលំអិតបន្ថែមទៀតនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានគេបង្ហាញឱ្យដឹងនៅឡើយទេ ។ របាយការណ៍របស់ការសែតអ៊ីតាលីនេះបានបង្ហាញពីព័ត៌មានថ្មីៗនៅក្នុងគេហទំព័រ Sky Sports ដែលបានអះអាងថា Chelsea ចង់ចងជើង Eden Hazard ជាមួយនឹងកិច្ចសន្យាថ្មីនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

    Image result for Eden Hazard

    ប្រសិនបើការផ្តល់ជូនប្រាក់ឈ្នួលក្នុងចំនួននេះជាការពិតមែនកីឡាកររបស់បែលហ្ស៊ិករូបនេះនឹងនៅតែមានប្រាក់ឈ្នួលតិចជាងកីឡាករ Alexis Sanchez របស់ក្លឹបបីសាចក្រហម Manchester United ដែលបានក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌ Premier League ។ យោងទៅតាមការលេចធ្លាយកីឡាបាល់ទាត់សញ្ជាតិឈីលីរូបនេះរកប្រាក់បានចំនួន ៤៤៥,០០០ អឺរ៉ូក្នុងមួយសប្តាហ៍នៅក្នុងទឹកដី Old Trafford ។

    Related image

    នៅក្នុងបទសម្ភាសន៍ថ្មីៗនេះរបស់ beIN SPORTS ជាមួយប្រធានក្លឹប Chelsea លោក Bruce Buck បាននិយាយថា៖ ” រាល់អ្នកគាំទ្រ Chelsea ទាំងអស់នៅទីក្រុងឡុងនិងជុំវិញពិភពលោកស្រឡាញ់ Eden Hazard ហើយគាត់មិនមែនគ្រាន់តែជាកីឡាករបាល់ទាត់ដ៏អស្ចារ្យនោះទេ ប៉ុន្តែខ្ញុំគិតថាគាត់គឺជាការផ្សាយពាណិជ្ជកម្មដ៏អស្ចារ្យហើយយើងចង់ឱ្យគាត់ស្នាក់នៅ ហើយយើងនឹងធ្វើអ្វីដែលយើងត្រូវធ្វើដើម្បីល្បួងឱ្យគាត់ស្នាក់នៅបន្ដ “។

    Image result for Eden Hazard

    និយាយទៅកាន់ទូរទស្សន៍ Telefoot ខ្សែបម្រើ Eden Hazard បានបង្ហាញពីរបៀបដែលក្រុមតោខៀវត្រូវបានគេកំណត់ថានឹងរក្សាគាត់នៅគ្រប់ការចំណាយនៅរដូវក្តៅ ។ គាត់បានទទូចថាគាត់នឹងមិនមានជម្លោះជាមួយក្លឹបទេនាពេលអនាគតដោយបាននិយាយថា៖ ” Chelsea បានបញ្ជាក់ប្រាប់ខ្ញុំថា ខ្ញុំមិនអាចចាកចេញបាន ខ្ញុំបានទទួលយកវា ហើយការចាកចេញឬស្នាក់នៅខ្ញុំដឹងថាខ្ញុំនឹងសប្បាយចិត្តខ្ញុំមិនមានការសោកស្តាយអ្វីទាំងអស់ ខ្ញុំនឹងមិនជួបជាមួយក្លិបទេប្រសិនបើខ្ញុំចាកចេញពី Chelsea ខ្ញុំនឹងចាកចេញជាមួយនឹងលក្ខខណ្ឌល្អ “៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី