Neymar ស្ដាយក្រោយដែលបានផ្លាស់ទៅ PSG ហើយចង់វិលត្រលប់ទៅកាន់ Barca វិញ

26057
  • យោងតាមរបាយការណ៍របស់បណ្តាញសារព័ត៌មាន Catalan Mundo Deportivo បានឲ្យដឹងថាកីឡាករ Neymar បានបន្តការសោកស្តាយចំពោះការផ្លាស់ទៅកាន់ក្លឹប Paris Saint-German ហ់ើយបានសារភាពប្រាប់អតីតមិត្តរួមក្រុមរបស់គាត់ថាចង់វិលត្រឡប់ទៅកាន់ក្លឹប Barcelona វិញនៅពេលណាមួយ ។

    Image result for Neymar

    Neymar បាននិយាយថា៖ “វាជារឿងគួរឲ្យអាម៉ាស់ណាស់ “។ គំនិតដែលនៅពីក្រោយ Neymar ក្នុងការផ្លាស់ទៅកាន់ទីក្រុងប៉ារីសគឺដើម្បីចង់ឈ្នះពានរង្វាន់ Champions League និង Ballon d’Or ប៉ុន្តែអ្វីៗមិនដូចជារំពឹងទុកនោះឡើយ ហើយឥឡូវនេះត្រូវបានគ្របដណ្តប់ដោយ Kylian Mbappe ដែលជួយឲ្យបារាំងលើកពាន World Cup និងបានក្លាយជាវីរបុរសនៅប៉ារីស ។ ក្រុមប្រឹក្សាភិបាលរបស់ក្លឹប Barcalona ឥឡូវនេះបានបើកទ្វារដល់ការវិលត្រឡប់របស់កីឡាករប្រេស៊ីលរូបនេះ ។ Barca ដឹងអំពីការពិតនៃកិច្ចព្រមព្រៀងនឹងមានការលំបាក ប៉ុន្តែមិនមែនមិនអាចទៅរួចនោះឡើយ ។

    Image result for Neymar

    មួយខែមុនការសែត Mundo Deportivo បានចុះផ្សាយអំពីរឿងស្រដៀងគ្នាមួយដោយនិយាយថា Neymar មិនសប្បាយចិត្តខ្លាំងណាស់នៅឯក្លឹប Paris Saint-German ។ ខណៈការសែតននេះបានដាក់ចំណងជើងថា បុរសប្រេស៊ីលរូបនេះបានកំពុងស្រែកយំសម្រាប់ការចង់វិលត្រឡប់ទៅក្លឹប Barcelona វិញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបំណងប្រាថ្នារបស់គាត់ត្រូវបានរំពឹងថានឹងត្រូវច្រានចោលដោយក្រុមប្រឹក្សាភិបាល ប៉ុន្តែឥឡូវនេះជំហររបស់ក្លឹប Barcelona ត្រូវបានផ្លាស់ប្តូរវិញ ។

    Related image

    Neymar បានបន្តថា៖ “ខ្ញុំតែងតែមានអារម្មណ៍ល្អនៅទីក្រុងប៉ារីស ហើយមិនមានអ្វីផ្លាស់ប្តូរនោះទេតែនៅលើទីលាន ខ្ញុំសប្បាយរីករាយណាស់ ខ្ញុំព្យាយាមកែលំអនិងផ្តល់ឱ្យអស់ពីសមត្ថភាពដើម្បីជួយក្រុម “។

    Image result for Neymar

    កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយក្លឹប Paris Saint-German ក្នុងនាមជាកីឡាករដែលគួរឲ្យភ្ញាក់ផ្អើលបំផុត ។ ទោះបីជាយ៉ាងណាក៏ដោយក្លឹបយក្សដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីសមួយនេះបានធ្វើរឲ្យ Neymar ក្លាយជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងប្រវិត្តសារស្ត្ររបស់បាល់ទាត់ ជាមួយតម្លៃទិញផ្ដាច់កុងត្រា ២២២ លានអឺរ៉ូ ។ ក្រុមប្រឹក្សាភិបាលក្លឹប Barcelona រួមទាំងប្រធានក្លឹបលោក Bartomeu នៅតែត្រូវបានអ្នកគ្រាំទ្ររិះគន់យ៉ាងខ្លាំងចំពោះការអនុញ្ញាតឱ្យការផ្ទេរដ៏ឆ្កួតនេះកើតឡើង ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី