Messi ស្ថិតក្នុងចំណោមកីឡាកររបស់ក្លឹប Barce ម្នាក់ទៀតដែលចង់ឱ្យក្លឹបទិញ Pogba

6667
  • កំពូលខ្សែប្រយុទ្ធ Lionel Messi ស្ថិតក្នុងចំណោមតារារបស់ក្លឹបអ្នកមានបុណ្យ FC Barcelona ដែលចង់ឱ្យកីឡាករសញ្ជាតិបារាំង Paul Pogba ចូលរួមជាមួយម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga នៅខែមករាខាងមុខនេះ ។ នេះបើយោងតាមការសែត Daily Mail

    Image result for Lionel Messi

    អនាគតអតីតខ្សែបម្រើរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Pogba នៅក្លឹបបីសាចក្រហម Manchester United ស្ថិតក្នុងភាពស្រពេចស្រពិលដោយសារតែភាពមិនច្បាស់លាស់របស់គាត់និងជម្លោះដែលកំពុងកើតមានជាមួយអ្នកចាត់ការទូទៅលោក Jose Mourinho ។

    Related image

    ប៉ុន្តែតារាបាល់ទាត់របស់ក្លឹប Barcelona រួមទាំង Messi កីឡាករ Gerard Pique និង Samuel Umtiti រួមជាមួយនឹងគ្រូបង្វឹកលោក Ernesto Valverde ចង់នាំយកខ្សែបម្រើសញ្ជាតិបារាំងវ័យ ២៥ ឆ្នាំរូបនេះមកកាន់កីឡាដ្ឋាន Camp Nou បើទោះបីជាកីឡាករឆ្នើមៗជាច្រើនរបស់ក្លឹប Barcelona ស្ថិតនៅកៅអីបម្រុងយ៉ាងណាក៏ដោយ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី