CEO របស់ AT Madrid ៖ ការបន្តកិច្ចសន្យាថ្មីរបស់លោក Simeone ជាពរជ័យសម្រាប់ Atletico

7333
  • នាយកប្រតិបត្តិរបស់ក្លឹប Atletico Madrid លោក Miguel Angel Gil Marin បាននិយាយថាលោក Diego Simeone គឺជា “ពរជ័យ” មួយសម្រាប់ក្រុម Atletico Madrid ហើយវានឹង “ល្អឥតខ្ចោះ” សម្រាប់ភាគីទាំងអស់ប្រសិនបើគាត់បានបន្តកិច្ចសន្យាថ្មី ។

    Related image

    គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានរីករាយក្នុងរយៈពេលជិតប្រាំពីរឆ្នាំក្នុងតួនាទីជាគ្រូបង្វឹករបស់ក្លឹបយក្សអេស្ប៉ាញមួយនេះដែលនាំពួកគេឱ្យឈ្នះពានរង្វាន់ក្របខ័ណ្ឌ La Liga មួយដង ពានរង្វាន់ក្របខ័ណ្ឌ Europa League ពីរដង និងឡើងទៅវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ចំនួនពីរលើក ។

    Related image

    ខណៈដែលក្រុមរបស់លោកបច្ចុប្បន្នកំពុងឈរនៅលំដាប់ទី ៣ ក្នុងក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ ( La Liga ) នៅពីក្រោមក្លឹប Sevilla ត្រឹមតែមួយពិន្ទុតែប៉ុណ្ណោះ ក្រោយពីការប្រកួតចំនួន ៨ លើកកន្លងមក ខណះលោក Simeone នៅតែរីករាយជាមួយក្លិប Atleti ហើយក្លិបសង្ឃឹមថានឹងរក្សាភាពជាដៃគូរបស់ពួកគេជាយូរទៀត ។

    Related image

    លោក Gil Marin បានប្រាប់ Juventude Rebelde ថា៖ “ខ្ញុំគិតថាវាជាពរជ័យសម្រាប់គ្រប់ភាគីទាំងអស់ សម្រាប់ខ្ញុំ សម្រាប់ក្លឹប សម្រាប់អ្នកគាំទ្រ ហើយក៏សម្រាប់គាត់ផងដែរ នៅពេលដែល Simeone បានមកដល់ ។ យើងបានរីកចម្រើនជាច្រើនហើយសង្ឃឹមថាយើងអាចបន្តដូចនេះអស់រយៈពេលជាច្រើនឆ្នាំទៀត ។ ក្នុងបាល់ទាត់អ្នកមិនអាចបង្កើតគម្រោងរយៈពេលវែងជាច្រើននៅកម្រិតកំពូលបានទេ អ្នកអាចធ្វើវានៅកម្រិតយុវជន ។ ក្នុងករណីរបស់ Diego គាត់មាននៅរដូវកាលនេះនិងបន្ទាប់ហើយតាមមើលទៅគឺជារឿងល្អឥតខ្ចោះសម្រាប់ភាគីទាំងពីរ ។ ដើម្បីពង្រីកទំនាក់ទំនងនេះឱ្យបានយូរបន្តទៀត “។

    Image result for Diego Simeone won Europa League

    គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការបញ្ចប់នៃការសម្រាកអន្ដរជាតិរួចមកក្លឹប Atletico Madrid នឹងវិលត្រលប់មកវិញនៅថ្ងៃសៅរ៍នៅពេលពួកគេលេងប៉ះជាមួយក្លឹប Villarreal ក្នុងការប្រកួតនៃក្របខ័ណ្ឌ La Liga ក្នុងសប្ដាហ៍ទី ៩ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី