Real Madrid កំពុងសម្លឹងឃើញលោក Conte ក្នុងការទៅជំនួសដំណែងលោក Lopetegui

39895
  • ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងចាប់ផ្តើមការចរចាជាមួយអតីតគ្រូបង្វឹករបស់ក្លឹប Chelsea និងអ៊ីតាលីលោក Antonio Conte នេះបើតាមការអះអាងដោយការសែត Sportitalia និង Corriere dello Sport ។ លោក Julen Lopetegui កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងបន្ទាប់ពីមានលទ្ធផលដ៏គួរឱ្យសោកស្តាយមួយដោយសារតែពួកគេបរាជ័យក្នុងការរកគ្រាប់បាល់បញ្ចូលទីក្នុងចំនួន ៤ ប្រកួតចុងក្រោយជាប់ៗគ្នារបស់ពួកគេដែលជាលទ្ធផលស្មើមួយនិងចាញ់បីដង ។

    Image result for Antonio Conteលោក Antonio Conte

    ក្រុមម្ចាស់ជើងឯកនៃទ្វីបអឺរ៉ុប ៣ រដូវកាលជាប់ៗគ្នានេះត្រូវរងបរាជ័យក្រោមថ្វីជើងរបស់ក្លឹប Sevilla ០-៣ រួចបន្តចាញ់ក្លឹប Alaves ០-១ ក្នុងក្របខ័ណ្ឌ La Liga និងបន្តភ្លាត់ចាញ់ក្រុមខ្លាំងរបស់រុស្ស៊ីក្លឹប CSKA Moscow ០-១ នៅក្នុងពូល G នៃពានរង្វាន់ Champion League ។ តាមសារពត៌មានខាងលើបានឲ្យដឹងថាប្រធានក្លិប Real Madrid លោក Florentino Perez បានទាក់ទងទៅកាន់លោក Conte កាលពីថ្ងៃចន្ទដើម្បីសួរថាតើគាត់រកក្លឹបដឹកនាំបានហើយរនៅ?

    Image result for Florentino Perezលោក Florentino Perez

    លោក Conte នៅតែកំពុងជាប់បញ្ហារឿងប្ដឹងផ្ដល់តាមផ្លូវច្បាប់ជាមួយនឹងក្រុមតោខៀវ Chelsea នៅលើការបណ្ដេញចេញដោយអយុត្តិធម៌ ខណៈដែលក្លឹបបានបដិសេធមិនបង់ប្រាក់ពិន័យចំនួន ១០ លានអឺរ៉ូសម្រាប់ការបណ្តេញរូបគេដើម្បីនាំយកលោក Maurizio Sarri ជំនួសវិញ ។ ទោះជាយ៉ាងណាក៏ដោយគាត់ប្រហែលជាអាចជឿជាក់ថាអនុញ្ញាតឱ្យឱកាសនេះទទួលយកតួនាទីដ៏ធំបំផុតមួយនៅក្នុងវិស័យបាល់ទាត់នេះ ។

    Related imageលោក Julen Lopetegui

    ការប្រកួតចំនួនពីរប្រកួតទៀតអាចជានឹងក្លាយជារឿងដ៏ក្ដៅគគុកសម្រាប់លោក Lopetegui ខណៈដែលរូបលោកនឹងត្រូវដឹកនាំក្រុមទៅជួបជាមួយ Levante នៅក្នុងក្របខ័ណ្ឌ La Liga ហើយបន្ទាប់មកនឹងទទួលក្រុមភ្ញៀវ Viktoria Plzen ក្នុងក្របខ័ណ្ឌ Champions League បន្តទៀត​ ប្រសិនបើការប្រកួតទាំងពីរនេះទទួលលទ្ធផលមិនទៀតនោះកៅអីរបស់លោកកាន់ឡើងកម្ដៅខ្លាំងមែនទែនហើយ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី