
Paulo Dybala បានវិលត្រឡប់មកហ្វឹកហាត់ជាមួយក្លឹប Juventus វិញហើយក្រោយពីមានការភ័យខ្លាចពីការរងរបួសកាលពីលេងឲ្យអាហ្សង់ទីននិងអាចបង្ហាញខ្លួនពេលប៉ះជាមួយក្រុម Genoa បានផងដែរ ។
ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះបានអវត្តមានក្នុងកំឡុងពេលក្រុមអាហ្សង់ទីនបរាជ័យក្នុងលទ្ធផល ០-១ ក្រោមថ្វីជើងរបស់ក្រុមស៊ាំបាប្រេស៊ីល និងត្រូវបានគេស្អមដោយកញ្ចប់ទឹកកកនៅលើជង្គង់របស់គេថែមទៀតផង ។ នេះបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការបាត់បង់កីឡាកររូបនេះក្នុងការប្រកួតក្របខ័ណ្ឌ Champions League ដ៏ធំជាមួយក្លឹបបីសាចក្រហម Manchester United នៅសប្តាហ៍ក្រោយ ។
ទោះបីជាយ៉ាងណាក៏ដោយខ្សែបម្រើ-ប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន រូបនេះនិងខ្សែបម្រើ Rodrigo Bentancur របស់អ៊ុយរូហ្គាយបានវិលត្រឡប់ចូលទីលានហ្វឹកហាត់ជាទៀងទាត់ជាមួយនឹងកីឡាករដទៃទៀតវិញហើយ ៕
ដោយ៖តារា