Marcelo និង Alba ជាខ្សែការពារដែល Juventus គ្រោងនឹងនាំយកទៅជំនួស Alex Sandro

52103
  • ក្លឹប Juventus នៅតែមិនសប្បាយចិត្តជាមួយទម្រង់លេងរបស់ខ្សែការពារ Alex Sandro ហើយពួកគេកំពុងពិចារណាលើកីឡាករ Marcelo ឬ Jordi Alba ដើម្បីជំនួសរូបគេវិញ ។

    Related image

    កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្រុមតោខៀវ Chelsea កាលពីរដូវក្តៅឆ្នាំ ២០១៧ និង Manchester United នៅរដូវក្ដៅឆ្នាំនេះ ។ ទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបយក្សទាំងពីរនេះក៏ដោយក៏ Sandro បន្តស្នាក់នៅជាមួយក្រុម Bianconeri ( Juventus ) ដដែល ប៉ុន្តែទោះបីជាមានការពិភាក្សាជាញឹកញាប់អំពីការបន្តកិច្ចសន្យាថ្មីឡើងវិញក៏ដោយក៏មិនមានការព្រមព្រៀងណាមួយរវាងកីឡាកររូបនេះនិងក្លឹបនោះឡើយ ។

    Image result for Marcelo

    យោងតាមការសែត Tuttosport បានឲ្យដឹងថា ការចរចារត្រូវបានផ្អាកអស់ពេលជាច្រើន ហើយក្លឹបសេះបង្កង់ Juventus កំពុងធ្វើការវាយតំលៃលើជម្រើសផ្សេងៗជំនួសវិញ ។ ខណះកំពូលខ្សែការពារ Marcelo របស់ក្លឹបអធិរាជស Real Madrid ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងនៅរដូវក្តៅនេះហើយខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះចង់ជួបជុំគ្នាជាមួយ Cristiano Ronaldo វិញផងដែរ ។

    Related image

    ហើយជម្រើសទី ២ ប្រសិនបើក្លឹបទិញមិនបាន Marcelo នោះទេគឺខ្សែការពារ Jordi Alba របស់ក្លិបអ្នកមានបុណ្យ FC Barcelona ដែលហាក់ដូចជាមិនមានបំណងបន្តកិច្ចសន្យារបស់គេជាមួយក្លឹបយក្សអេស្ប៉ាញនេះទៀតនោះឡើយ ខណះកុងត្រារបស់គេនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២០ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី