Luke Shaw បន្តកិច្ចសន្យាថ្មីជាមួយក្លឹបបីសាចក្រហម Manchester United ជាផ្លូវការហើយ

6815
  • យោងតាមទូរទស្សន៍ ESPN បានឱ្យដឹងថាខ្សែការពារស្លាបឆ្វេង Luke Shaw របស់ក្រុមបិសាចក្រហម Manchester United បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីមួយជាមួយក្លិបរួចរាល់ហើយ ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងរបស់គាត់ជាមួយក្រុម Man United នៅរដូវក្តៅនេះ ។

    Image result for Luke Shaw

    បន្ទាប់ពីការចាប់ផ្តើមដ៏គួរអោយចាប់អារម្មណ៍នៃរដូវកាលនេះកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានបន្តកិច្ចសន្យាថ្មីរបស់ខ្លួនជាមួយនឹងក្រុមលោក Jose Mourinho នៅឯបរិវេណហ្វឹកហាត់ Carrington នៅព្រឹកនេះ ។ Man United ត្រូវបានគេរំពឹងថានឹងធ្វើការប្រកាសជាផ្លូវការនៅក្នុងថ្ងៃនេះ ។

    Image result for Luke Shaw

    អតីតកីឡាកររបស់ក្លឹប Southampton រូបនេះត្រូវបានគេរាយការណ៍ថាបានរកប្រាក់ចំណូលបានយ៉ាងច្រើនប្រហែល ១០០,០០០ ផោនក្នុងមួយសប្តាហ៍ ។ ខ្សែការពារឆ្វេងរូបនេះត្រូវបានដកឈ្មោះចេញពីការប្រកួតសម្រាប់ការប៉ះគ្នាកាលពីពេលថ្មីៗនេះរបស់ក្រុមជម្រើសជាតិអង់គ្លេសជាមួយ នឹងក្រូអាត និងអេស្ប៉ាញ ដោយសារតែបញ្ហារបួស ប៉ុន្តែគាត់ត្រូវបានរំពឹងថានឹងត្រលប់មកលេងឱ្យរបស់ខ្លួនវិញពេលក្លឹបបីសាចក្រហម ត្រូវប្រកួតតទល់ជាមួយនឹងក្លឹបតោខៀវ Chelsea នៅថ្ងៃសៅរ៍នេះ ។

    Image result for Ander Herrera with Juan Mata

    របាយការណ៍របស់ ESPN ក៏បានបញ្ជាក់ផងដែរថាក្លិបកំពុងស្ថិតនៅក្នុងដំណើរការនៃការចរចារអំពីកិច្ចព្រមព្រៀងថ្មីសម្រាប់ខ្សែបម្រើ Ander Herrera និង Juan Mata ផងដែរដែលកិច្ចសន្យាបច្ចុប្បន្នរបស់ពួកគេនឹងត្រូវផុតកំណត់នៅរដូវក្តៅខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី