Cavani អាចជាកូនសោរដ៏ល្អបំផុតក្នុងការដោះស្រាយវិបត្តិនៅតំបន់ប្រយុទ្ធរបស់ Chelsea

10256

ក្លឹបតោខៀវ Chelsea គ្រោងនឹងនាំយកកំពូលខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Paris Saint-Germain ម្នាក់ដើម្បីបង្កើតភាពមុតស្រួចនៅក្នុងតំបន់ប្រយុទ្ធ ខណះខ្សែប្រយុទ្ធបច្ចុប្បន្នរបស់ពួកគេមិនសូវបង្ហាញភាពមុតស្រួចនៅឡើយនោះទេ ។

Related image

ខ្សែប្រយុទ្ធ Alvaro Morata និងខ្សែប្រយុទ្ធ Olivier Giroud នៅតែមិនទាន់បានបង្ហាញទម្រង់លេងឲ្យបានល្អនៅឡើយនោះទេ ។ Morata ស៊ុតបញ្ចូលទីបានត្រឹមតែ ៣ គ្រាប់ប៉ុណ្ណោះ ខណៈដែល Giroud មិនទាន់បានស៊ុតបញ្ចូលទីបាននៅឡើយនោះទេនៅរដូវកាលនេះសម្រាប់ Chelsea មុនពេលកីឡាករបារាំងរូបនេះបានរងរបួស ។

Image result for Alvaro Morata

ដូច្នេះនៅក្នុងភាពមុតស្រួចរបស់ក្រុមតោខៀវនេះ Edinson Cavani អាចជាដំណោះស្រាយដ៏ល្អចំពោះការរកគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ពួកគេ ជាមួយនឹងខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain ដែលមានកំណត់ត្រាដ៏ល្អបំផុតក្នុងអំឡុងពេលរបស់គេក្នុងរដ្ឋធានីរបស់បារាំង ។

Related image

ប៉ុន្តែបើទោះបីជាកំណត់ត្រាដ៏ល្អរបស់គាត់ក៏ដោយក៏ Cavani នៅតែមិនពេញចិត្តខ្លាំងព្រោះដោយសារតែក្លឹបបានចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទិញកីឡាករដែលមានសក្តានុពលដូចជា Neymar និង Kylian Mbappe នោះអាចជាហេតុផលដែល Cavani គឺជាកីឡាករដ៏ល្អបំផុតម្នាក់ដែលអាចនឹងចាកចេញទឹកដីបារាំងនៅរដូវក្រោយនេះ ។

Image result for Edinson Cavani

គាត់នឹងបំពេញកន្លែងខ្វះខាតសម្រាប់ក្រុមតោខៀវ Chelsea ហើយនៅអាយុ ៣១ ឆ្នាំនោះក្លឹបតោខៀវនឹងមិនចំណាយប្រាក់ច្រើនពេកនោះទេ ហើយតម្លៃការងារពិសេសរបស់ Cavani គឺជាគុណសម្បត្តិមួយរបស់គាត់ ហើយជាមួយនឹងការរួមចំណែករបស់ Hazard អាចជួយឱ្យក្រុមមានតុល្យភាព ។ ទោះបីជា Cavani មានវ័យកាន់តែច្រើនយ៉ាងណាក៏ដោយក៏គាត់អាចនៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ក្រុម Chelsea ក្នុងរយៈពេលខ្លី ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី