
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Gonzalo Higuain បានបង្ហាញអំពីមូលហេតុនៃការចាកចេញរបស់ខ្លួនពីក្លឹបសេះបង្កង់ Juvnetus ផ្ទេរទៅកាន់ក្លឹប AC Milan នៅចុងបញ្ចប់រដូវកាលមុន ។
ខ្សែប្រយុទ្ធ Gonzalo Higuain បាននិយាយទៅកាន់ការសែត La Gazzetta Dello Sport ថា៖ “នៅថ្ងៃនៃវគ្គផ្តាច់ព្រ័ត្រ Coppa Italia ខ្ញុំបានយល់ថាអ្វីមួយបានផ្លាស់ប្តូរ ហើយប៉ុន្មានសប្តាហ៍ក្រោយមកពួកគេបានចុះហត្ថលេខាលើ Ronaldo ហើយខ្ញុំមិនបានជ្រើសរើសចាកចេញពី Juventus ទេ ប៉ុន្តែពួកគេបានបញ្ជូនខ្ញុំទៅឆ្ងាយ “។
អតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះបន្តទៀតថា៖ “ខ្ញុំបានផ្តល់អ្វីៗគ្រប់យ៉ាងដល់ក្លឹប Juventus ខ្ញុំបានឈ្នះពានជាច្រើន ប៉ុន្តែនៅពេលពួកគេបានចុះហត្ថលេខាលើ Ronaldo ពួកគេបានប្រាប់ខ្ញុំថា ខ្ញុំមិនអាចនៅជាមួយក្លឹប ហើយខ្ញុំត្រូវស្វែងរកក្រុមថ្មី ។ ខ្ញុំមានពេលវេលាដ៏ល្អនៅក្នុងប្រទេសអ៊ីតាលី ។ អ្នកគាំទ្រស្រឡាញ់ខ្ញុំ ប៉ុន្តែអ្នករាល់គ្នានិយាយថាខ្ញុំត្រូវបានគេបណ្តេញ ខ្ញុំមិនចង់ចាកចេញទេតែ AC Milan បានបញ្ចុះបញ្ចូលខ្ញុំ ហើយមានក្តីស្រឡាញ់ជាច្រើនសម្រាប់ខ្ញុំនៅទីនេះ” ។
Higuain បន្ថែមទៀតថា៖ “ក្រុម Juventus មិនគួរឱ្យជឿទេពួកគេទទួលជ័យជម្នះ ហើយពួកគេធ្វើបានយ៉ាងល្អ ។ នៅទីនេះយើងមិនអាចគិតថាឈ្នះ ៦-៣ ឬ ៧-៤ ឡើយ ។ យើងត្រូវការរកគ្រាប់បាល់និងបិទការប្រកួតដូចអ្វីដែលពួកគេធ្វើ ពួកគេមានអារម្មណ៍ថាសម្ពាធគឺបានល្អ ប៉ុន្តែគ្មាននរណាម្នាក់បានឈ្នះពាន Scudetto ឡើយ “៕
ដោយ៖តារា