Icardi ៖ ខ្ញុំរីករាយនៅ Inter ហើយសង្ឃឹមថានឹងបន្តកិច្ចសន្យាថ្មីឱ្យបានមុនបុណ្យណូអែល

24427
  • ប្រធានក្រុមរបស់ក្លឹប Inter Milan កីឡាករ Mauro Icardi រីករាយក្នុងការស្នាក់នៅជាមួយក្លិបយក្សរបស់ក្របខ័ណ្ឌ Serie A ហើយជិតឈានដល់កិច្ចព្រមព្រៀងថ្មីមួយ បើទោះបីជាមានការចាប់អារម្មណ៍ពីបណ្ដាលក្លឹបកំពូលក៏ដោយ ។

    Related image

    ខ្សែប្រយុទ្ធ Icardi វ័យ ២៥ ឆ្នាំគឺជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ Serie A ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយស៊ុតបញ្ចូលទីបានយ៉ាងហោចណាស់ក៏ ២០ គ្រាប់ដែរក្នុងមួយរដូវកាល ។ Icardi បានបង្ហាញខ្លួនជាថ្មីម្តងទៀតក្នុងរដូវកាលនេះដោយស៊ុតបញ្ចូលទីបានចំនួន ៣ គ្រាប់ក្នុងក្របខ័ណ្ឌ Serie A និង ២​គ្រាប់នៅក្នុងក្របខ័ណ្ឌ Champions League ។

    Related image

    លទ្ធផលនោះបាននាំឱ្យមានការរំពឹងទុកលើអនាគតរបស់គាត់ជាមួយនឹងរបាយការណ៍ដែលទាក់ទងគាត់ទៅផ្ទេរទៅកាន់ក្លឹបអធិរាជស Real Madrid កាលពីរដូវកាលមុននិងថ្មីៗនេះជាមួយក្លឹប Chelsea ។ Icardi ត្រូវបានគេរាយការណ៍ថាមានតម្លៃទិញផ្ដាច់កុងត្រាចំនួន ១១០ លានអឺរ៉ូ ( ១២៦​ លានដុលារ ) ។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះបានបង្ហាញពីសុភមង្គលរបស់គាត់ជាមួយក្លឹប Inter Milan ដែលបានសារភាពថាទោះគាត់មានការចាប់អារម្មណ៍ពីសំណាក់ក្លឹបដទៃទៀតក៏ដោយ ប៉ុន្តែបំណងប្រាថ្នារបស់គាត់ក្នុងការលេងនៅក្របខ័ណ្ឌ Champions League ជាមួយក្លឹបដែលគាត់បានចូលរួមកាលពីឆ្នាំ ២០១៣ ។

    Image result for Mauro Icardi

    Mauro Icardi ដែលកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់នឹងត្រូវផុតកំណត់ក្នុងឆ្នាំ ២០២១ បានប្រាប់ Sky Italia ថា៖ “ខ្ញុំសប្បាយរីករាយណាស់ដែលបានស្នាក់នៅទីនេះ ។ មានទំនាក់ទំនង ប៉ុន្តែខ្ញុំបានសំរេចចិត្តស្នាក់នៅទីនេះសម្រាប់ខ្លួនខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំ ។ ខ្ញុំមានក្តីសុបិន្តនៃការលេងនៅក្នុងក្របខ័ណ្ឌ Champions League ក្នុងការពាក់អាវ Inter ហើយដូច្នេះខ្ញុំមិនអាចចាកចេញបានទេ” ។

    Related image

    Icardi ក៏បានបញ្ជាក់ផងដែរថាគាត់សង្ឃឹមថានឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លិបទោះបីជាគាត់មិនដឹងច្បាស់ថាតើវានឹងត្រូវបញ្ចប់មុនពេលរដូវកាលវិស្សមកាលឬក៏យ៉ាងណា ដោយនិយាយថា៖ “យើងនឹងព្យាយាមស្វែងរកការបន្ត ប៉ុន្តែខ្ញុំមិនដឹងថាតើវានឹងមកដល់មុនថ្ងៃបុណ្យណូអែលឬយ៉ាងណានោះទេ” ។

    Image result for Mauro Icardi

    Mauro Icardi និង Inter Milan នឹងត្រូវប្រឈមមុខនឹងការប្រកួតដ៏ធំប្រចាំទីក្រុង Milan នៅថ្ងៃអាទិត្យដែលនឹងត្រូវប៉ះជាមួយក្លឹប AC Milan បន្ទាប់មកនឹងត្រូវប្រកួតក្នុងក្របខ័ណ្ឌ Champions League ដែលនឹងត្រូវតទល់ជាមួយក្លឹបអ្នកមានបុណ្យ Fc  Barcelona ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី