លោក Wenger កំពុងចាប់អារម្មណ៍ការងាររបស់ក្លិប Real Madrid និង Bayern Munich

37340
  • អតីតអ្នកចាត់ការទូទៅរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger នឹងវិលត្រលប់មកពិភពកីឡាបាល់ទាត់វិញក្នុងពេលឆាប់ៗនេះជាមួយនឹងអាចទៅដឹកនាំនៅឯក្លិប Bayern Munich ឬ Real Madrid ។ នេះបើយោងតាមការសែត Le Parisien បានចុះផ្សាយ

    Image result for Arsene Wenger

    លោក Arsene Wenger មានជម្រើសជាច្រើនសម្រាប់គាត់ជាមួយការងារថ្នាក់ជាតិរបស់សហរដ្ឋអាមេរិក ឬ តួនាទីស្រដៀងគ្នានេះនៅក្នុងប្រទេសចិន ខណៈដែលក្លឹប Paris Saint-Germain កំពុងសម្លឹងមើលគាត់ជានាយកកីឡាររបស់ក្លឹបពួកគេផងដែរ ។

    Related image

    ប៉ុន្តែអតីតគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal រូបនេះចង់បានតួនាទីជាគ្រូបង្វឹកនៅក្លិបយក្សនៅទ្វីបអឺរ៉ុបជាជាងតួនាទីដឹកនាំក្រុមជម្រើសជាតិ ក្នុងនោះក៏រួមមានម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ក្លឹប Bayern Munich និងម្ចាស់ជើងឯកក្របខ័ណ្ឌ Champion League ក្លឹបអធិរាជស Real Madrid សុទ្ធសឹងតែចង់បានរូបលោកទៅដឹកនាំក្រុមរបស់ពួកគេ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី