Piatek ៖ Ronaldo គឺជាកីឡាករដ៏អស្ចារ្យបំផុតក្នុងពិភពលោកដែលមិនធ្លាប់មានពីមុនមក

26650
  • ខ្សែប្រយុទ្ធរបស់ក្លឹប Genoa កីឡាករ Krzysztof Piatek បានប្រកាសថាកីឡាករ Cristiano Ronaldo “គឺជាកីឡាករដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាន” មុនពេលប្រកួតប៉ះជាមួយក្លិប Juventus នៅថ្ងៃស្អែកនេះ ។

    Image result for Krzysztof Piatek

    Juventus បានចាប់ផ្តើមយ៉ាងល្អឥតខ្ចោះនៅក្នុងយុទ្ធនាការ ២០១៨-១៩ នេះក្នុងក្របខ័ណ្ឌ Serie A ដោយទទួលបានជ័យជម្នះ ៨ លើកពីការប្រកួតចំនួន ៨ ដង ។ Ronaldo ដែលមានតម្លៃខ្លួនចំនួន ១០០ លានអឺរ៉ូបានចាប់ផ្តើមលេងឲ្យក្លឹបថ្មីរបស់គាត់ក្រោយពីផ្ទេរមកពីក្លឹប Real Madrid ប៉ុន្តែបច្ចុប្បន្នគាត់បានស៊ុតបាល់បញ្ចូលទីបានតែចំនួន ២ គ្រាប់និងបញ្ចូនឲ្យគេស៊ុតបានចំនួន ៣ ដងក្នុង ៤ ប្រកួតចុងក្រោយរបស់គាត់ ។

    Related image

    ជាមួយនឹងក្លឹប Genoa ដែលកំពុងស្ថិតនៅលំដាប់ទី ១២ អាចនឹងប្រឈមជាមួយការលំបាកក្នុងការធ្វើដំណើរទៅកាន់ទីក្រុង Turin កីឡាករ Piatek បានធ្វើការកោតសរសើរចំពោះកីឡាករ Ronaldo ដែលបានប្រកាសថារូបគេមិនត្រឹមតែជាកីឡាករឆ្នើមនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកីឡាករឆ្នើមប្រចាំឆ្នាំផងដែរ ។

    Image result for Krzysztof Piatek

    Piatek បានប្រាប់អ្នកយកព័ត៌មានថា៖ ” Cristiano Ronaldo គឺជាកីឡាករឆ្នើមបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ហើយនៅក្នុងទស្សនៈរបស់ខ្ញុំគាត់ជាកីឡាករល្អបំផុតដែលធ្លាប់មាន ។ នៅពេលនេះខ្ញុំផ្តោតអារម្មណ៍តែទៅលើការប្រកួតជាមួយ Juventus តែប៉ុណ្ណោះ ។ វានឹងមានការលំបាកខ្លាំងណាស់ប៉ុន្មាននោះទេ ព្រោះយើងកំពុងប្រឈមមុខនឹងក្រុមដ៏ល្អបំផុតនៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចទៅរួច ។ ខ្ញុំដឹងថាអ្នកចាំទី Wojciech Szczesny ពីព្រោះយើងគឺជាមិត្តរួមជម្រើសជាតិនឹងគ្នា ខណៈពេលដែលខ្ញុំមិនបានជួប Mattia Perin ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងស៊ុតទម្លុះដៃរបស់ Szczesny នៅថ្ងៃសៅរ៍នេះបាន “។

    Related image

    កីឡាករអន្តរជាតិប៉ូឡូញរូបនេះបានផ្ទេរទៅលេងនៅក្លឹប Genoa កាលពីរដូវក្តៅមុនក្រោយពីបានស៊ុតបញ្ចូលទីនៅលីគកំពូលប៉ូឡូញបានរហូតដល់ ២១ គ្រាប់កាលពីរដូវកាលមុន ។ ការរកគ្រាប់បាល់ចំនួន ៤ គ្រាប់លើក្រុម Lecce ក្នុងក្របខ័ណ្ឌ Coppa Italia មានន័យថាខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះជាខ្សែប្រយុទ្ធដ៏គួរឱ្យចាប់អារម្មណ៍ម្នាក់ដែលស៊ុតបញ្ចូលទីបានរហូតដល់ទៅ ១៣ គ្រាប់សម្រាប់ក្លឹបថ្មីរបស់គាត់ ។

    Image result for Wojciech Szczesny

    ខ្សែប្រយុទ្ធ Piatek បានថ្លែងថា៖ “ខ្ញុំកំពុងស្ថិតនៅ Genoa ហើយការផ្តោតអារម្មណ៍របស់ខ្ញុំគឺនៅលើ Genoa ។ វានៅតែមានការប្រកួតជាច្រើននៅក្នុងរដូវកាលនេះ ហើយខ្ញុំផ្តោតលើពួកគេ ។ ខ្ញុំចូលចិត្តអ្នកគាំទ្ររបស់ Genoa “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី