តើរាត្រីនេះ ធារី អាចជួយឱ្យក្លឹប Terengganu ឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃពាន Malaysia Cup បានដែរឬទេ?

11107
  • ថ្ងៃនេះ ប៊ីន ចន្ថាធារី នឹងត្រូវជួយក្លឹប Terengganu FC ប៉ះជាមួយក្លឹបអ្នកមាន Jorhor Darul Ta’zim ក្នុងវគ្គ ៤ ក្រុមចុងក្រោយនៃការប្រកួតដណ្ដើមពានរង្វាន់ Malaysia Cup 2018 ។

    Image may contain: 3 people, people playing sports and text

    ក្រោយពីសម្រាកពីក្រុមជម្រើសជាតិកម្ពុជាមកកូនកាត់ ខ្មែរ-បារាំង ប៊ីន ចន្ថាធារី រូបនេះបានបន្តវិលត្រឡប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញដើម្បីចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅ Terengganu យ៉ាងស្រស្រាក់ស្រស្រាំដើម្បីត្រៀមខ្លួនប្រកួតតទល់ជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Malaysia Super League រដូវកាល ២០១៧-១៨ ក្លឹបអ្នកមាន Jorhor Darul Ta’zim នៅជើងទីពីរ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Malaysia Cup នៅក្នុងរាត្រីនេះ ។

    Image may contain: 1 person, standing and outdoor

    គួរបញ្ជាក់ផងដែរថា ខ្សែបម្រើ-ការពារ កូនកាត់ខ្មែរបារាំងរូបនេះបានជួយក្លឹប Terengganu FC យកឈ្នះក្លឹបអ្នកមាន Jorhor Darul Ta’zim ក្នុងលទ្ធផល ១ ទល់នឹង ០ កាលពីជើងទីមួយ ខណះរាត្រីនេះគឺជាថ្ងៃកំណត់ថាក្រុមណានឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Malaysia Cup ដែលការប្រកួតនឹងប្រព្រឹត្តទៅវេលាម៉ោង ៨ៈ០០ នាទីយប់នេះតទៅនៅកីឡាដ្ឋាន Tan Sri Dato Hj Hassan Yunos របស់ក្លឹប Jorhor ៕

    ដោយ៖តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី