
យោងតាមលោក Maurizio Sarri បាននិយាយថាប្រធានក្រុមតោខៀវ Chelsea និង បែលហ្ស៊ិក កីឡាករ Eden Hazard អាចក្លាយជាកីឡាករល្អបំផុតរបស់ពិភពលោកប្រសិនបើគាត់បន្តលេងនៅក្នុងក្លឹប Chelsea ។
Hazard និយាយថាវាមិនមែនជាបញ្ហាទេប្រសិនបើការផ្ទេរទៅកាន់ក្លឹប Real Madrid បរាជ័យក្នុងការធ្វើឱ្យប្រាកដថាគាត់នឹងសប្បាយរីករាយក្នុងការបញ្ចប់អាជីពរបស់គាត់ជាមួយក្លិបនៅទីក្រុងឡុងមួយនេះ ។ ហើយលោក Sarri បានគិតថាខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះអាចសម្រេចបាននូវមហិច្ឆតារបស់គាត់ក្នុងការឈ្នះពាន Ballon d’Or នៅឯកីឡដ្ឋាន Stamford Bridge បាន ។
អតីតគ្រូបង្វឹករបស់ក្លឹប Napoli រូបនេះបាននិយាយថា៖ “គាត់គឺជាកីឡាករដ៏អស្ចារ្យ ។ ហើយដូច្នេះវានឹងមានសារៈសំខាន់ណាស់សម្រាប់យើង ប្រសិនបើគាត់នឹងនៅជាមួយយើង ។ ពិតជាមានសារៈសំខាន់ណាស់ ។ ខ្ញុំក៏គិតថាគាត់អាចឈ្នះគ្រប់យ៉ាងផងដែរ រួមទាំង Ballon d’Or នៅទីនេះផងដែរ ដោយមិនចាំបាច់ទៅលេងនៅក្នុងប្រទេសអេស្ប៉ាញនោះទេ ។ ឧទាហរណ៍ថា Chelsea អាចឈ្នះជើងឯកក្របខ័ណ្ឌ Champions League ហើយ បែលហ្ស៊ិកបានឈ្នះជើងឯកទ្វីបអ៊ឺរ៉ុប នោះគាត់នឹងអាចឈ្នះគ្រប់យ៉ាងដោយមិនចាំបាច់ទៅលេងនៅក្នុងប្រទេសអេស្ប៉ាញ “។
Hazard បាននិយាយពីភាពមិនច្បាស់លាស់ប្រចាំថ្ងៃរបស់គាត់អំពីអនាគតរបស់គាត់ថាតើត្រូវពន្យារពេលកិច្ចសន្យារបស់គាត់នៅ Chelsea ដែលនឹងផុតកំណត់នៅខែ មិថុនា ឆ្នាំ ២០២០ ឬក៏ស្វែងរកការផ្លាស់ប្តូរសុបិន្តផ្ទេរទៅ Real Madrid ។ ទម្រង់លេងដ៏អស្ចារ្យរបស់គេបានជួយឱ្យបែលហ្ស៊ិកបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅ World Cup និងចាប់ផ្តើមរដូវកាលក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបានចំនួន ៧ គ្រាប់ក្នុងការប្រកួតចំនួន ៨ លើកផងដែរ ៕
ដោយ៖តារា