Antonio Cont ថាមិនដឹងដាក់កីឡាករណាលេងទល់នឹង Barcelona នោះទេ

52177
  • Antonio Conte សារភាព​ថា គាត់​កំពុង​មាន​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​កីឡាករ​សម្រាប់​ការ​ប្រកួត​របស់ Chelsea នៅ​ក្រប​ខណ្ឌ Champions League ជាមួយ​នឹង Barcelona ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​ជា​មួយ Hull City នៅ FA Cup រួច​មក​។
    ម្ចាស់​ជើង​ឯក Premier League បាន​ទទួល​ជ័យជម្នះ​ដ៏​អស្ចារ្យ​ក្នុង​លទ្ធផល ៤-០ ក្នុង​ការប្រកួត​ជុំទី​ប្រាំ​របស់​ពួកគេ​ជា​មួយ Hull City ខណៈ​ពេល​ដែល Olivier Giroud បាន​ស៊ុតបញ្ចូល​ទី​ជា​លើក​ដំបូង​សម្រាប់ Chelsea ហើយ Willian ធ្វើ​បាន​ពីរ​គ្រាប់​ម្នាក់​ឯង​យ៉ាង​អស្ចារ្យ។

    Image result for Antonio Conte

    Conte ហាក់​ដូចជា​មិន​សូវ​ពេញ​ចិត្ត Eden Hazard និង N’Golo Kante ដូច​មុន​ឡើយ ខណៈពេល​ដែល​គាត់​ត្រូវ​គិត​ដល់​ការ​ប្រកួត​នៅ Champions League វគ្គ ១៦ ក្រុម​ចុង​ក្រោយជា​មួយ​នឹង Barcelona នៅ​សប្តាហ៍​ក្រោយ​។ ប៉ុន្តែ បន្ទាប់​ពី​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​មក Conte បាន​សារភាព​ថា ពេលនេះ​គាត់​មាន​ជម្រើសច្រើន​សម្រាប់​ពិចារណា ដើម្បី​ទទួល​ភ្ញៀវ​កំពូល​នៅ La Liga ។ Conte បាន​ប្រាប់​ទូរទស្សន៍ BT Sport ថា៖ «ប្រាកដ​ណាស់ សម្រាប់​យើង​វា​ជា​រាត្រី​ដ៏ពិសេស​មួយ ព្រោះ​យើង​មាន​ឱកាស​ឲ្យ​កីឡាករ​សំខាន់​ៗ​ធ្វើ​ការ​សម្រាក​»។

    Related image

    «ប៉ុន្តែ ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​បាន​ឃើញ​កីឡាករ​មួយ​ចំនួន​កំពុង​តែ​ឡើង​ជើង​។ ការ​ធ្វើការ​សម្រេច​ចិត្ត​នៅ​មុន​ការ​ប្រកួត​ជា​មួយ Barcelona មាន​សារៈ​សំខាន់​ណាស់ ព្រោះខ្ញុំ​មាន​ជម្រើស​ច្រើន។ ឥឡូវនេះ យើង​មាន​ពេល​បីថ្ងៃ​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​កីឡាករ​»។ Willian បាន​រក្សា​កន្លែង​មួយ​នៅក្នុង​ជម្រើស ១១ នាក់​ដំបូង​ពេល​ប៉ះ​ជាមួយ Barcelona បន្ទាប់ពី​បាន​បង្ហាញ​នូវ​ទម្រង់​លេង​ដ៏​អស្ចារ្យ តាម​រយៈការ​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​។ Conte បាន​បន្ថែម​ថា៖ «ប្រាកដ​ណាស់ ទម្រង់​លេង​របស់​គាត់​ពិត​ជា​គួរ​ឲ្យ​ស្ញប់ស្ញែង​ណាស់​»។

    Image result for Willian

    «ខ្ញុំ​សង្ឃឹមថា​នឹង​អាច​ឃើញ​ទម្រង់​លេង​បែប​នេះ​ជា​និច្ច ព្រោះ​នៅ​ពេល​ដែល Willian លេងបាន​ល្អ​របៀប​នេះ វា​ធ្វើ​ឲ្យ​ខ្ញុំ ក្រុម​ទាំង​មូល និង​អ្នក​គាំទ្រ​របស់​យើង​មាន​ភាព​រីករាយ​»។

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី