
យោងតាមកាសែតអ៊ីតាលី Corriere dello Sport បានឱ្យដឹងថាក្លឹប Tottenham Hotspur បានចូលរួមជាមួយក្លឹប Arsenal ក្នុងដណ្ដើមយកខ្សែបម្រើកណ្តាលរបស់ម៉ិកស៊ិកម្នាក់ ។ ប្រភពនេះក៏បានបញ្ជាក់ផងដែរថាកីឡាករវ័យ ២៨ ឆ្នាំរូបនេះបានធ្វើការផ្លាស់ទៅកីឡាដ្ឋាន Emirates រួចរាល់បាត់ទៅហើយកាលពីប្រហែលមួយខែមុន ។
លោក Unai Emery កំពុងពិចារណាចុះហត្ថលេខាលើកីឡាកររបស់ក្លិប Porto ដើម្បីជំនួសតំណែងរបស់ Aaron Ramsey ដែលនឹងចាកចេញពី Arsenal នៅរដូវក្តៅខាងមុខនេះ ។ កីឡាករសញ្ជាតិម៉ិកស៊ិករូបនេះបានចំណាយពេល ៥ ឆ្នាំជាមួយក្លឹប Porto ។ ដោយបង្ហាញខ្លួនបានចំនួន ២០៣ ដងនិងស៊ុតបញ្ចូលទីបាន ២៧ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ ។
លោក Gabriel Moraes ដែលជាភ្នាក់ងាររបស់កីឡាករ Hector Herrera បានបង្ហាញថាកូនក្រុមរបស់គាត់ទំនងជាចាកចេញពីក្លឹបយក្សព័រទុយហ្គាល់នេះហើយ ។ ស្ថានភាពរបស់គាត់គឺស្រដៀងគ្នាទៅនឹង Rambo ដែលគាត់ចង់បានកិច្ចសន្យាដែលមានប្រយោជន៍ដោយលោកបាននិយាយថា៖ “នេះគឺជាកិច្ចសន្យាដ៏សំខាន់បំផុតក្នុងជីវិតរបស់គាត់ ។ មនុស្សគ្រប់គ្នាដឹងថា Hector គឺជាអ្នកជំនាញដ៏អស្ចារ្យម្នាក់ដែលមិនដែលបង្កើតបញ្ហា ហើយតែងតែប្រឹងប្រែងធ្វើការសូម្បីតែពេលមានការលំបាកក៏ដោយ ។នៅចុងបញ្ចប់នៃរដូវកាលមុន ខ្ញុំបាននិយាយជាមួយក្លឹប Porto ហើយខ្ញុំបានស្នើសុំប្រាក់ខែកម្រិតទ្វីបអឺរ៉ុប ។ ឥឡូវនេះមនុស្សជាច្រើនគិតអំពីប្រាក់ ៦ លានអឺរ៉ូដែលលោកប្រធានក្លឹបបានប្រកាស ប៉ុន្ដែសេចក្តីថ្លែងការណ៍របស់គាត់នឹងបញ្ជាក់សរុបទាំងអស់ “។
ក្រៅពីក្លឹបកាំភ្លើងធំ Arsenal និង Tottenham Hotspur ក៏មានក្រុមយក្សរបស់អេស្ប៉ាញ ដូចជាក្លឹប Real Madrid និង Barcelona សុទ្ធសឹងតែចាប់អារម្មណ៍ទៅលើ Herrera ខណះ AC Milan ក៏បង្ហាញចំណាប់អារម្មណ៍ផងដែរ ។ សម្រាប់ Ramsey វិញគាត់នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ ព្រោះកិច្ចព្រមព្រៀងថ្មីជាមួយ Arsenal នឹងមិនត្រូវបានសម្រេចដោយសារតែការបរាជ័យក្នុងការចរចាររវាងភាគីទាំងពីរ ។ នៅក្នុងទីផ្សាដោះដូរកីឡាករឈានមកដល់នៅថ្ងៃទី ១ ខែមករា ខាងមុខនេះ កីឡាករសញ្ជាតិវេលស៍រូបនេះនឹងមានសិទ្ធិចរចាជាមួយគ្រប់ក្លឹបបាល់ទាត់ទាំងអស់ដែលគាត់ចង់ចូលរួមជាមួយ ៕
ដោយ៖តារា