
Xavi បានឆ្លើយតបទៅនឹងការរិៈគន់របស់លោក Diego Maradona ទៅលើកីឡាករ Lionel Messi ដោយបានអះអាងថាប្រធានក្រុមអាហ្សង់ទីនរូបនេះតែងតែទទួលខុសត្រូវលើទីលាន ។ ហើយលោកក៏បានព្យាករណ៍ទុកថា Messi នឹងចូលរួមជាមួយក្រុមជម្រើសជាតិរបស់គាត់វិញក្នុងពេលឆាប់ៗនេះ ។
អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ FC Badrcelona លោក Xavi បានពិភាក្សាគ្នាអំពីប្រធានបទទាក់ទងទៅនឹងក្លឹប Barcalona ជាមួយនឹងវិទ្យុ Radio Villa Trinidad ។ ដំបូងគាត់បាននិយាយអំពីការរិៈគន់ររបស់ Diego Maradona នាពេលថ្មីៗនេះអំពីការខ្វះខាតគុណភាពនៃការដឹកនាំរបស់ Messi ។
Xavi បាននិយាយថា៖ “ខ្ញុំមិនយល់ស្របជាមួយនឹង Maradona ទេ ។ Messi គឺជាអ្នកដឹកនាំដ៏មិនគួរឱ្យជឿម្នាក់ ហើយប្រហែលជាគាត់មានភាពស្ងៀមស្ងាត់ក្នុងបន្ទប់សំលៀកបំពាក់ពេក ប៉ុន្តែគាត់នៅតែជាមេដឹកនាំម៉ឹងម៉ាត់ ។ គាត់តែងតែសុំបាល់ គាត់តែងតែធ្វើឱ្យខ្លួនឯងជម្រើសមួយ ។ គាត់មិនដែលលាក់ខ្លួនទេ ។ ខ្ញុំមិនយល់ពីមូលហេតុដែលអតីតកីឡាករធ្វើការរិះគន់ខ្លាំងចំពោះកីឡាករដទៃជាពិសេសនៅពេលដែលមិត្តរួមការងាររបស់គេ ។ ពួកគេយល់ពីការលំបាកដូចដែលពួកគេធ្លាប់នៅទីនោះដែរ ។ មិនគ្រាន់តែ Maradona លើ Leo ទេប៉ុន្តែទាំងអស់នៃអតីតកីឡាករទាំងនេះតែងតែរិៈគន់ “។
Xavi ក៏បានព្យាករណ៍ពីអាជីពរបស់កីឡាករ Messi ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរដែលកំពុងស្ថិតក្រោមចម្ងល់បន្ទាប់ពីគាត់មិនបានចូលរួមជាមួយអាហ្សង់ទីនសម្រាប់ការសម្រាកអន្ដរជាតិទាំងពីរលើកទីជាប់គ្នា ។ អតីតកីឡាកររបស់ Barce រូបនេះបន្តថា៖ “ខ្ញុំគិតថា Messi នឹងវិលត្រឡប់មកវិញ ។ គាត់ត្រូវការពេលវេលាដើម្បីសម្រាក ប៉ុន្តែខ្ញុំគិតថាគាត់នឹងត្រលប់មកវិញ ។ គាត់គឺជាកីឡាករដែលមានការប្រកួតប្រជែង ហើយគាត់នឹងព្យាយាមឈ្នះអ្វីមួយជាមួយប្រទេសអាហ្សង់ទីន “។
ហើយ Xavi ក៏បានពិភាក្សាគ្នាអំពី Neymar ដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លិប Barcelona វិញផងដែរ ហើយ Xavi ក៏បាននិយាយអំពីការប្រៀបធៀបរវាង Neymar និង Messi មិនទាន់សាកសមនៅឡើយទេ ដោយលោកបាននិយាយថា៖ “Neymar ត្រូវតែមានភាពចាស់ទុំ ។ ពួកគេខុសគ្នាខ្លាំងណាស់ ។ ខ្ញុំមើលឃើញថា Messi ជាកីឡាករបាល់ទាត់ដែលមានភាពចាស់ទុំដែលមានប្រាជ្ញាគាត់ពិតជាធ្វើអ្វីគ្រប់យ៉ាង ។ Neymar អាចកែលម្អនេះ ។ មនុស្សម្នាក់អាចកែលម្អជានិច្ច ប៉ុន្តែគាត់មានសមត្ថភាពក្នុងការផ្លាស់ប្តូរការប្រកួត ។ គាត់ជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក “៕
ដោយ៖តារា