លោក Mourinho ៖ ខ្ញុំនឹងស្រឡាញ់ Hazard ប្រសិនបើគាត់ផ្ទេរមកលេងនៅ Man United

8073
  • លោក Jose Mourinho បាននិយាយថាគាត់នឹងស្រឡាញ់ Eden Hazard ប្រសិនបើគាត់ផ្ទេរទៅនៅក្លឹប Manchester United ប៉ុន្តែលោកជឿជាក់ថា Chelsea នឹងមិនមានលក់តារាឆ្នើមរបស់ពួកគេទៅឱ្យគូប្រជែងនៅក្នុងក្របខ័ណ្ឌ Premier League ទេ ។

    Related image

    លោក Mourinho ធ្លាប់បានដឹកនាំ Hazard នៅឯក្លិបតោខៀវ Chelsea អំឡុងពេលលោកដឹកនាំនៅក្លឹបនេះដោយបានជួយឲ្យក្លឹបដែលមានរហ័សនាមតោខៀវឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League កាលពីរដូវកាល ២០១៤-១៥ ។ Hazard ស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ក្នុងក្របខ័ណ្ឌកំពូលក្នុងអំឡុងយុទ្ធនាការនោះ ប៉ុន្តែគេជាកីឡាករម្នាក់ក្នុងចំនោមកីឡាករល្បីៗជាច្រើនរបស់ក្រុម Chelsea ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងមិនសូវល្អជាមួយនឹងលោក Mourinho នៅរដូវកាលក្រោយ ។

    Image result for Jose Mourinho with Hazard

    បច្ចុប្បន្នកីឡាករសញ្ចាតិបែលហ្ស៊ិករូបនេះជាអ្នកស៊ុតបញ្ចូលទីនាំមុខគេក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេសដោយមាន ៧ គ្រាប់ក្នុងរដូវកាលនេះ ។ Hazard បានបង្ហាញទម្រង់លេងល្អបំផុតរបស់គេក្រោមការដឹកនាំរបស់លោក Maurizio Sarri បើទោះបីជាគាត់បានប្រាប់ដល់ការសែត HLN របស់បែលហ្ស៊ិកក្នុងអំឡុងពេលសម្រាកអន្ដរជាតិថាគាត់ចង់ធ្វើការនៅក្រោមលោក Mourinho ម្តងទៀត ។

    Image result for Jose Mourinho with Hazard

    បើនិយាយពីដំណើររបស់ក្រុមបិសាចក្រហមទៅកាន់ទឹកដី Stamford Bridge នៅល្ងាចនេះអ្នកចាត់ការទូទៅរបស់ Man Utd បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ “ខ្ញុំចង់ឱ្យគាត់នៅ Manchester United ប៉ុន្តែខ្ញុំមិនគិតថា Chelsea នឹងលក់ទៅឱ្យក្រុម Manchester United ដូច្នេះវាមិនមែនជាបញ្ហនោះទេ ។ ប្រវត្តិសាស្រ្តនិយាយថានៅពេល Eden Hazard គឺជាកីឡាករល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League នោះ Chelsea គឺជាជើងឯក ។ វាបានកើតឡើងចំពោះខ្ញុំវាបានកើតឡើងជាមួយ Antonio Conte” ។

    Image result for Hazard

    អតីតគ្រូបង្វឹករបស់ក្រុមតោខៀវរូបនេះបន្តថា៖ ” តោខៀវគឺជាក្លឹបកំពូលនៅលីកនេះឥឡូវ ព្រោះពួកគេមានប្រភេទកីឡាករដែលអាចធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ។ Chelsea ត្រូវបានដឹកនាំដោយអ្នកមានបទពិសោធន៍និងមនុស្សឆ្លាតនៅក្នុងកីឡាបាល់ទាត់ ខ្ញុំគិតថាពួកគេនឹងមិនលក់ Eden ទៅក្រុម Manchester United ទេ ។ ខ្ញុំគិតថាគាត់គ្រាន់តែជាក្មេងល្អម្នាក់ប៉ុណ្ណោះ ។ យើងមានទំនាក់ទំនងល្អ យើងជាម្ចាស់ជើងឯករួមគ្នា គាត់ជាកីឡាករល្អបំផុតនៅ Premier League ជាលើកដំបូងជាមួយខ្ញុំ ដូច្នេះខ្ញុំគិតថាអារម្មណ៍គឺល្អ ។ នៅពេលដែលអារម្មណ៍ល្អអ្នកនិយាយអ្វីដែលល្អៗ នៅពេលដែលពួកគេមិនល្អអ្នកមិននិយាយអ្វីល្អៗច្រើននោះទេ”៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី