Pogba បង្ហាញឈ្មោះកីឡាករដែលល្អបំផុតនៅក្របខ័ណ្ឌ Premier League នាពេលបច្ចុប្បន្ន

29681
  • តារាបាល់ទាត់ Paul Pogba របស់ក្លឹបបីសាចក្រហម Manchester United បានបង្ហើបប្រាប់ឈ្មោះកីឡាករម្នាក់ដែលលោកគិតថាជាកីឡាករល្អបំផុតនៅក្នុងក្របខ័ណ្ឌ English Premier League នៅពេលបច្ចុប្បន្ននេះ ។

    Image result for Paul Pogba

    Pogba បានចូលរួមជាមួយក្លឹប Manchester Unieted កាលពីឆ្នាំ ២០១៦ ជាមួយតម្លៃបំបែកកំណត់ត្រាពិភពលោក ប៉ុន្តែខ្សែបម្រើរូបនេះដូចជាមិនសូវបង្ហាញទម្រង់លេងបានល្អសោះនិងមិនអាចឈានដល់កម្ពស់ខ្ពស់នៅក្នុងប្រទេសអង់គ្លេសបាននោះទេ ទោះបីជាគាត់បានជួយប្រទេសបារាំងឈ្នះពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីយ៉ាងក្ដី ។

    Image result for Paul Pogba with Eden Hazard

    អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus រូបនេះជឿជាក់ថាខ្សែបម្រើ-ប្រយុទ្ធ សញ្ជាតិបែលហ្ស៊ិក Eden Hazard គឺជាកីឡាករល្អបំផុតនៅក្របខ័ណ្ឌ Premier League នាពេលបច្ចុប្បន្ន ។ Hazard បានចាប់ផ្តើមរដូវកាលនេះយ៉ាងល្អជាមួយក្លឹបតោខៀវដោយស៊ុតបញ្ចូលទីបានចំនួនប្រាំបីគ្រាប់ក្នុងការប្រកួតចំនួន ១០ លើកកន្លងមកនេះនៅក្នុងលីគកំពូលអង់គ្លេស  ។

    Image result for Eden Hazard

    Pogba បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “តួអង្គមួយដែលអ្នកមិននឹកគឺ Eden Hazard ។ គាត់ប្រហែលជាកីឡាករល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League នាពេលបច្ចុប្បន្ន ។ អ្វីៗគ្រប់យ៉ាងដំណើរការល្អសម្រាប់ពួកគេ ហើយពួកគេទទួលបានលទ្ធផលល្អ “៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី