Mohamed Salah ៖ ខ្ញុំមិនខ្វល់ស៊ុតចូលឬមិនចូលនោះទេ រឿងសំខាន់បំផុតនោះគឺក្រុមឈ្នះ

14400
  • Mohamed Salah គឺជាអ្នករកគ្រាប់បាល់តែមួយគ្រាប់គត់នៅក្នុងការប្រកួតពេលក្លឹបហង្សក្រហម Liverpool យកឈ្នះក្លឹប Huddersfield កាលពីយប់មិញនេះ ។ Salah មិនអាចរកគ្រាប់បាល់បានចំនួន ៤ ប្រកួតកន្លងមក ខណះកីឡាករឆ្នើមរបស់អេហ្ស៊ីបរូបនេះបានអះអាងថាគាត់មិនខ្វល់ខ្វាយអំពីការស៊ុតបាល់បញ្ចូលទីបានទេដរាបណាគាត់អាចជួយឱ្យ Liverpool ឲ្យឈ្នះការប្រកួតបាន ។

    Related image

    អតីតកីឡាកររបស់ក្លឹប AS Roma រូបនេះបានប្រាប់ BT Sport ថា៖ “រាល់កីឡាករ Liverpool ទាំងអស់គឺស្មើគ្នាក្នុងការលេងនិងជំនាញ ដូច្នេះការផ្លាស់ប្តូរខ្សែប្រយុទ្ធគឺអាចធ្វើទៅបាននិងមិនគួរឱ្យភ័យខ្លាចឡើយ ។ វាជាអារម្មណ៍ល្អមួយដែលអ្នកអាចដឹងបាន ប៉ុន្តែដូចដែលខ្ញុំបាននិយាយកាលពីរដូវកាលមុនអ្វីដែលសំខាន់បំផុតនោះគឺជួយក្រុមឱ្យទទួលបានពិន្ទុ ហើយឥឡូវនេះយើងស្ថិតនៅក្នុងការតាមដានមួយដូច្នេះយើងរីករាយចំពោះលទ្ធផលនេះ “។

    Related image

    ម្ចាស់ពានស្បែកជើងមាសរបស់ក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនបានបន្តទៀតថា៖ “ខ្ញុំមិនបារម្ភ ( កាលមិនសូវស៊ុតបញ្ចូលទី ) ទេ ។ សម្រាប់ខ្ញុំអ្វីដែលសំខាន់បំផុតនោះគឺក្រុមការងារ ដូច្នេះខ្ញុំនឹងជួយក្រុមឱ្យទទួលបានពិន្ទុទើបខ្ញុំមិនព្រួយបារម្ភ ។ យើងមានកីឡាករបួនឬប្រាំដែលទើបនឹងបានចាប់ផ្តើមជាលើកដំបូងនៅរដូវកាលនេះនៅក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែយើងទាំងអស់គ្នាមានកម្រិតដូចគ្នា” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី