១ គ្រាប់កាលពីយប់មិញគឺជាគ្រាប់ទី ៤០០ របស់ Ronaldo ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតនៅអឺរ៉ុប

16879
  • ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី ៥ របស់គាត់សម្រាប់ក្លឹបសេះបង្កង់ Juventus ។
    បច្ចុប្បន្នគាត់បានចូលរួមក្នុងការប្រកួតចំនួន ១០ លើកកន្លងមកសម្រាប់ Juventus នៅរដូវកាលនេះដោយស៊ុតបាន ៥ គ្រាប់និង បញ្ចូនឲ្យគេស៊ុតបាន ៥ ដង ។ ហើយ ១ គ្រាប់កាលពីយប់មិញនេះវាក៏ជាគ្រាប់បាល់ទី ៤០០ របស់គាត់ដែរដែលបានស៊ុតនៅក្នុងលីកកំពូល ៥ របស់ទ្វីបអឺរ៉ុប ។

    Related image

    ប្រធានក្រុមព័រទុយហ្កាល់រូបនេះបន្តបង្កើតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោកជាបន្តបន្ទាប់ ។ គ្រាប់បាល់ស៊ុតបញ្ចូលទីដែលរកបាននៅនាទី ១៨ នៅក្នុងតង់ទី ១ គឺជាគ្រាប់បាល់ទី ៤០០ របស់ Ronaldo ដែលស្ថិតនៅក្នុងអ្នកស៊ុតបញ្ចូលទីបានច្រើនបំផុតរបស់ទ្វីបអឺរ៉ុប ។

    រហូតមកដល់ពេលនេះ Ronaldo បានលេងឲ្យក្លឹប Sporting, Manchester United និង Real Madrid មុនពេលចូលរួមជាមួយក្លឹប Juventus ដើម្បីបន្តបង្កើតប្រវត្តិសាស្រ្តថ្មីក្នុងវិស័យបាល់ទាត់ ។ រហូតមកដល់ពេលនេះកីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ១០ លើកសម្រាប់ក្លឹបសេះបង្កង់ដោយបានស៊ុតបាល់បញ្ចូលទីចំនួន ៥ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតចំនួន ៥ ដងថែមទៀតផង ។

    Related image

    បច្ចុប្បន្ន Ronaldo បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងពិភពលោកជាមួយគ្រាប់បាល់ចំនួន ៤០០ គ្រាប់ខណៈដែល Messi កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ២ ជាមួយគ្រាប់បាល់ចំនួន ៣៨៩ គ្រាប់ដែលរូបគេបានរួមរស់នៅជាមួយកីឡាដ្ឋាន Camp Nou តាំងពីឆ្នាំ ២០០៤ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី