Juventus អាចទិញយក Haaland បានយ៉ាងផុយ ព្រោះធ្លាប់ធ្វើលើ Ronaldo ម្ដងរួចមកហើយ

19987

បើយោងតាមលោក Tony Cascarino ដែលជឿជាក់ថា សមត្ថភាពរបស់ Juventus បានចំណាយ ៩៩,២ លានផោនលើកីឡាករ Cristiano Ronaldo វ័យ ៣៣ ឆ្នាំក្នុងឆ្នាំ ២០១៨ បានបង្ហាញថាពួកគេមានកម្លាំងហិរញ្ញវត្ថុក្នុងការនាំយក Haaland បាន។
ខ្សែប្រយុទ្ធ Borussia Dortmund ត្រូវបានគេជឿជាក់ថា មានតម្លៃប្រហែល ១៥០ លានផោនដោយរកបាន ៣៤ គ្រាប់ក្នុង ៣៧ ប្រកួតនៅ Bundesliga ។ លោក Cascarino ជម្រុញឱ្យក្រុមសេះបង្កង់ Juventus នាំយកតារាជើងស៊ុតវ័យក្មេង Haaland ដែលកំពុងលេចធ្លោខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក Cascarino បានប្រាប់ talkSPORT ថា៖ “ការផ្លាស់ប្តូរទំនងអាចនឹងក្លាយជា Juventus ព្រោះពួកគេបានទិញ Ronaldo នៅអាយុ ៣៣ឆ្នាំ ក្នុងតម្លៃ ៩៩ លានផោន។ ច្បាស់ណាស់អ្នកមិនដឹងពីកាលៈទេសៈហិរញ្ញវត្ថុរបស់ក្លឹបបាល់ទាត់នោះទេ ប៉ុន្តែពួកគេមានមហិច្ឆតាខ្លាំងណាស់នៅក្នុងបាល់ទាត់អ៊ីតាលី”។
អតីតខ្សែប្រយុទ្ធរបស់ក្លឹប Chelsea រូបនេះ លើកឡើងទៀតថា៖ “អ្នកកំពុងចាប់ផ្តើមមើលឃើញការចំណាយដូចជាពួកគេបានធ្វើនៅទសវត្ស ៨០ ដែលពួកគេបានត្រៀមប្រាក់ឈ្នួលធំនិងថ្លៃផ្ទេរដ៏ច្រើន។ ប្រសិនបើអ្នកត្រូវបានគេរៀបចំដើម្បីទៅហើយចុះហត្ថលេខាជាមួយ Ronaldo នៅអាយុ ៣៣ ឆ្នាំក្នុងតម្លៃ ៩៩ លានផោន អ្នកអាចទៅចុះហត្ថលេខាលើ Haaland បានយ៉ាងងាយ”៕ ដោយ៖ វិទូ

ប្រភព :
Talksport
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី