Chelsea នឹកគិតស្រមៃចង់បាន Lukaku ត្រឡប់មកវិញ ក្រោយបង្កព្យុះភ្លៀងខ្លាំងនៅអ៊ីតាលី

11958

យោងតាមគេហទំព័រ Calcio Mercato បានឱ្យដឹងថា Chelsea បានកំណត់គោលដៅរបស់ពួកគេលើកិច្ចព្រមព្រៀងរដូវក្តៅដែលអាចធ្វើបានសម្រាប់ខ្សែប្រយុទ្ធ Inter Milan កីឡាករ Romelu Lukaku ។
ក្រុមតោខៀវ Chelsea នឹងសម្លឹងរកការចុះហត្ថលេខាជាថ្មីលើកីឡាករអន្តរជាតិបែលហ្ស៊ិកវ័យ ២៧ឆ្នាំរូបនេះ ប្រសិនបើពួកគេខកខានមិនបាននាំយកតារាកំពុងរះវ័យ ២០ឆ្នាំ Erling Haaland ចេញពីក្លិបអាល្លឺម៉ង់ Borussia Dortmund ។
Inter Milan មានការស្ទាក់ស្ទើរក្នុងការបាត់បង់ម៉ាស៊ីនរគ្រាប់ពួកគេ Lukaku ប៉ុន្តែ Chelsea មានឆន្ទៈក្នុងការចំណាយប្រាក់ច្រើនជាង ១០០ លានអឺរ៉ូ (៨៦ លានផោន / ១១៩ លានដុល្លារអាមេរិក) ដើម្បីទិញយកអតីតកីឡាកររបស់ខ្លួនរូបនេះវិញ នៅពេលទីផ្សារបើកឡើងវិញនារដូវក្ដៅខាងមុខ៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី