ដុតមេស! Neymar គឺជាកីឡាករល្អបំផុតនៅលើពិភពលោក… មួយសប្តាហ៍ក្នុងមួយឆ្នាំប៉ុណ្ណោះ

38154

Neymar បានក្លាយជាបេក្ខជនដែលទំនងជាងគេក្នុងការជ្រើសរើសយកមកស្នងតំណែងរបស់ Lionel Messi និង Cristiano Ronaldo ក្នុងនាមជាកីឡាករល្អបំផុតរបស់ពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
ហើយគាត់បានរម្លឹកយើងពីមូលហេតុនេះ ក្រោយពីការបង្ហាញខ្លួនដ៏លេចធ្លោនៅជើងទី ១ របស់គាត់ក្នុងជ័យជម្នះ ៣-២ របស់ក្រុម Paris Saint-Germain ជាមួយនឹងក្រុម Bayern Munich នៅវគ្គ ៨ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League កាលពីរាត្រីថ្ងៃពុធ។
កីឡាករឆ្នើមប្រេស៊ីលវ័យ ២៩ឆ្នាំរូបនេះមិនទាន់មានភាពល្អប្រសើរនៅឡើយទេ បន្ទាប់ពីវិលត្រឡប់ពីរបួសវិញ។ ប៉ុន្តែគាត់មានទម្រង់លេងល្អនៅក្នុង ៤៥ នាទីដំបូងដោយបញ្ចូនបាល់ដល់ Kylian Mbappe ។ ខណៈក្រុមខ្លាំងបារាំង PSG បានសងសឹក្រុមយក្សអាល្លឺម៉ង់ Bayern Munich បានសម្រេចកាលពីយប់ថ្ងៃពុធ ក្រោយពីបរាជ័យម្ដងនៅវគ្គផ្ដាច់ព្រ័ត្រ UCL កាលពីឆ្នាំមុន។
មិនមានការបដិសេធថា Neymar គឺជាកីឡាករដែលមិនគួរឱ្យជឿនោះទេ ប៉ុន្តែបញ្ហាគឺថាយើងមិនបានឃើញវាគ្រប់គ្រាន់ទេ។ ប៉ុន្តែវាអាចសម្រាប់មួយសប្តាហ៍ក្នុងមួយឆ្នាំប៉ុណ្ណោះ គាត់នឹងក្លាយជាកីឡាករល្អបំផុតនៅលើពិភពលោកម្ដង៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី