Gerard Pique ៖ យើងគ្មានបញ្ហទេទោះបីគ្មាន Messi ក៏យើងអាចលើកពាន UCL បានដែរ

42483
  • ខ្សែការពារ Gerard Pique បានទទួលស្គាល់ថាអវត្តមានរបស់កីឡាករ Lionel Messi នឹងជាការខកចិត្តមួយ ប៉ុន្តែលោកបានទទូចថាក្រុម Barcelona អាចដោះស្រាយដោយគ្មានប្រធានក្រុមរបស់ពួកគេរូបនេះបាន ។

    Image result for Lionel Messi

    Messi នឹងត្រូវអវត្តមានពីទីលានប្រកួតរយៈពេល ៣ សប្តាហ៍ដោយសារបញ្ហបាក់ឆ្អឹងដៃបន្ទាប់ពីទទួលរងរបួសនៅក្នុងការទទួលជ័យជម្នះ ៤-២ របស់ក្រុម Barca លើក្រុម Sevilla ក្នុងការប្រកួតក្នុងក្របខ័ណ្ឌកំពូល La Liga កាលពីយប់មិញនេះ ។ បន្ទាប់ពីបានបញ្ចូនបាល់ឲ្យមិត្តរួមក្រុម Philippe Coutinho ស៊ុតបានមួយគ្រាប់ ហើយ Messi ក៏ស៊ុតខ្លួនឯងបានមួយគ្រាប់ផងដែរ ម្ចាស់ពាន Ballon d’Or ប្រាំសម័យកាលរូបនេះបានដួលសង្កត់នៅលើដៃស្តាំរបស់ខ្លួនមុនពេលត្រូវបានគេដូរចេញពីទីលាននៅពាក់កណ្ដាលតង់ទី ១ នៅលើទឹកដី Camp Nou ។

    Image result for Gerard Pique

    Messi នឹងត្រូវអវត្តមាននៅក្នុងការប្រកួត EL Clasico នាចុងសប្តាហ៍ក្រោយជាមួយក្រុម Real Madrid និងការប្រកួតក្របខ័ណ្ឌ Champions League ជាមួយក្លឹប Inter Milan ថែមទៀតផង ។ ប៉ុន្តែ Gerard Pique ជឿជាក់ថាក្រុមរបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដណ្តើមយកពានរង្វាន់នៅក្នុងទ្វីបអឺរ៉ុប ទោះបីមិនមានកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនៅក្នុងក្រុមយ៉ាងណាក៏ដោយ ។

    Image result for Lionel Messi

    ខ្សែការពារកណ្ដាលរូបនេះបាននិយាយថា៖ “យើងដឹងថានៅពេលដែលគេនៅទីនោះយើងកាន់តែរឹងមាំ ប៉ុន្តែយើងមិនអាចអនុញ្ញាតឱ្យអវត្តមានរបស់គេប៉ះពាល់យើងឡើយ ។ វាធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងក្នុងការមានឬមិនមានគាត់ ប៉ុន្តែយើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីកុំឱ្យបារម្ភអំពីថាតើគាត់នៅទីនោះឬអត់ “។

    Related image

    Lionel Messi ស៊ុតបញ្ចូលទីបានចំនួន ៧ គ្រាប់សម្រាប់ក្រុមម្ចាស់ជើងឯកអេស្ប៉ាញនៅរដូវកាលនេះនៅក្នុងការប្រកួតចំនួន ១២ លើក ហើយរូបគេជាកូនសោរសំខាន់បំផុតសម្រាប់ប្រព័ន្ធលេងរបស់លោក Ernesto Valverde ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី